របាយការណ៍ ចំនួនចុះ បញ្ជីផ្តល់ ផ្លាកលេខ និង ប័ណ្ណបើកបរ យានយន្ត នៅក្នុងឆ្នាំ២០១៥

ភ្នំពេញ៖ របាយការណ៍ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបង្ហាញពី ចំនួនចុះបញ្ជី ផ្តល់ផ្លាកលេខ និង ប័ណ្ណបើកបរ យានយន្ត របស់ក្រសួង សាធារណការនិង ដឹកជញ្ជូន នៅក្នុងឆ្នាំ២០១៥។ នេះបើតាមរបាយការណ៍ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នេះ។

យោងតាមរបាយការណ៍ ខាងលើបានឲ្យដឹងថា «ក្នុងឆ្នាំ២០១៥នេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចុះបញ្ជីផ្តល់ផ្លាកលេខ យានយន្តចំនួន ២៨១.៦៤២ គ្រឿងក្នុងនោះ រថយន្ត ៣៨,៤៣៩ និងទោចក្រយានយន្ត ២៤២.៨០៣ គ្រឿង»។  ដោយឡែកសម្រាប់ ការផ្តល់បណ្ណបើកបរ យានយន្តចំនួន ៥៨,៧១២បណ្ណ ក្នុងនោះបណ្ណបើកបរ រថយន្ត ៥៥,៤៩៥បណ្ណ និងទោចក្រយានយន្ត៣.២១៧បណ្ណ៕