ដំណោះ​ស្រាយ “Camera Failed” សម្រាប់​ស្មាត​ហ្វូន Samsung មួយ​ចំនួន !!!

ចំពោះប្រិយមិត្ត ដែលប្រើប្រាស់​នូវ​ស្មាត​ហ្វូន Samsung មាន​មួយ​ចំនួន​តូច ប្រាកដ​ជា​ធ្លាប់ បាន​ជួប​ប្រទះ នូវ​បញ្ហា​មួយ​នេះ ជាក់​ជា​មិន​ខាន គឺរាល់​ពេល​ដែល បើក​ប្រើ​ប្រាស់ កម្មវិធីកាមេរ៉ាហ្ស៊ីន គឺវាតែងតែ លោតផ្ទាំង Error មួយមកថា “Camera Failed” (ដូចរូបខាងក្រោមនេះ)។

ដំណោះ​ស្រាយ “Camera Failed” សម្រាប់​ស្មាត​ហ្វូន Samsung មួយ​ចំនួន !!!

យ៉ាងណាមិញ ពេលខ្លះ វាក៏អាចបណ្តាល មកពីផ្នែក Hardware របស់កាមេរ៉ាផងដែរ ក៏ប៉ុន្តែដើម្បី ដឹង​អោយ កាន់តែច្បាស់នោះ អ្នកអាច សាកល្បង ធ្វើការតេស្ត ដោយបើកកម្មវិធី កាមេរ៉ាផ្សេងៗទៀត ដែល​មានដូចជា Camera 360 Ultimate ឬ Instagram ជាដើម ដើម្បីសាកមើល ថាតើវាកាមេរ៉ានោះ ដំណើរ​ការ ឬក៏អត់។ ប្រសិនបើ ប្រើជាមួយកាមេរ៉ាផ្សេងៗ ហើយឃើញថា វាដើរធម្មតានោះ បានន័យថា វាគឺ​គ្រាន់​តែ បណ្តាលមកពី បញ្ហា Software តែប៉ុណ្ណោះ។ ដោយឡែក ប្រសិនបើ ប្រើជាមួយនឹង កម្មវិធី​កាមេរ៉ា ផ្សេងៗទៀតហើយ នៅតែ មិនដំណើរការនោះ បានន័យថា កាមេរ៉ារបស់អ្នកខូចផ្នែក Hardware ហើយ លុះត្រាតែ ទៅអោយជាងទូរស័ព្ទ ប្តូរកាមេរ៉ាថ្មី ទើបអាចប្រើប្រាស់វិញ បានដូចធម្មតា។

ដំណោះ​ស្រាយ “Camera Failed” សម្រាប់​ស្មាត​ហ្វូន Samsung មួយ​ចំនួន !!!

បកមកវិញ សម្រាប់ប្រិយមិត្ត​ ដែលមានបញ្ហា ទៅលើផ្នែក Software នោះ អាចអនុវត្ត ទៅតាមការ​ណែនាំ ខាងក្រោមនេះបាន!

វិធីទីមួយ: សូមចូលទៅកាន់ Settings > Application > All > ចុចលើកម្មវិធី Camera > រួចធ្វើការ Clear Data និង Clear Cache ហើយបន្ទាប់មកទៀត សូមធ្វើការ Restart ស្មាតហ្វូន របស់លោកអ្នក។

វិធីទីពីរ: ប្រសិនបើ វិធីទីមួយ មិនអាចជួយ ដោះស្រាយបានទេនោះ ជម្រើសចុងក្រោយ គឺមានតែត្រូវ ធ្វើការ Hard Reset តែប៉ុណ្ណោះ ហើយដើម្បីអាច ដំណើការមុខងារនេះបាន សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

ជាចុងក្រោយនេះ ខេមបូសង្ឃឹមថា វិធីសាស្រ្ត ទាំងប៉ុន្មានដែល យើងបានរៀបរាប់ បង្ហាញជូន ខាងលើ​នេះ នឹងដោះស្រាយនូវ បញ្ហាដែលកើតមាន ជូនប្រិយមិត្ត ទាំងអស់គ្នា បានដោយជោគជ័យ។ ហើយ​ប្រសិនបើ មានបញ្ហាត្រង់ចំណុចណានោះ សូមបញ្ចេញជាមតិ នៅខាងក្រោមនេះ !!!

 

  • ដោយ: Mai
  • 10:40 AM, 15 December
  • ប្រភព: androidpit
  • Tag: ចំណេះដឹងទូទៅ