ក្មេង​ស្រី​បាត់​បង់​គ្រួសារ​​​ក្នុង​អគ្គីភ័យ​​ ទទួល​កាត​គ្រីស្មាស​​ជិត២០ម៉ឺន​ក្នុង​មួយ​ថ្ងៃ​ៗ

ក្មេង​ស្រី​បាត់​បង់​គ្រួសារ​​​ក្នុង​អគ្គីភ័យ​​ ទទួល​កាត​គ្រីស្មាស​​ជិត២០ម៉ឺន​ក្នុង​មួយ​ថ្ងៃ​ៗ

​​ក្មេង​ស្រី​កម្សត់​​ម្នាក់​ បានបាត់បង់​ ឪពុក ​និង​ប្អូន​៣នាក់​កាល​ពី​ឆ្នាំ ២០១៣ ​ក្នុង​​​ហេតុ​ការណ៍​គ្រោះ​អគ្គីភ័យ​មួយ​ និង​​ធ្វើ​​ឲ្យ​នាង​បាត់បង់​មុខ​មាត់​ស្អាត និង​ត្រូវ​រលាក​​ពេល​ខ្លួន​ជាង ៧៥%។ ប៉ុន្តែ​ពេល​នេះ​បាន​ទទួល​កា​ដូជា​កាត​គ្រីស្មាស សំបុត្រ​ជូន​ពរ និង​តុក្កតា​​ចំនួន​១៩៥០០០​ក្នុង​មួយ​ថ្ងៃ​ៗ​ ​នៅ​ជិត​ដល់​ថ្ងៃ​បុណ្យ​គ្រីស្មាស​​ខាងមុខ។

 

ក្មេង​ស្រី​បាត់​បង់​គ្រួសារ​​​ក្នុង​អគ្គីភ័យ​​ ទទួល​កាត​គ្រីស្មាស​​ជិត២០ម៉ឺន​ក្នុង​មួយ​ថ្ងៃ​ៗ

 

ក្មេង​ស្រី​នេះ​មាន​ឈ្មោះ Sa’fyre មាន​អាយុ ៨ឆ្នាំ នាង​ធ្លាប់​ប្រាប់​ថានៅ​ថ្ងៃ​បុណ្យ​គ្រីស្មាស​នាង​ចង់​បាន​កាត​គ្រីស្មាស និង​​ដើម​ឈើ​គ្រីស្មាស។ សារ​របស់​នាង​​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ​និង​មាន​សប្បុរស​ជន​ជា​ច្រើន​​បាន​​ចាប់​អារម្មណ៍​​សារ​នោះ ​ក៏​បាន​ផ្ញើ​កាត សំបុត្រ និង​កញ្ចប់​អនុស្សាវរីយ៍​នានា​តែ​ម្ដង។

 

មីង​របស់​នាង​ឈ្មោះ Liz Dolder បាន​ប្រាប់​​ទាំង​អារម្មណ៍​ភ្ញាក់​ផ្អើល​ និង​មិន​គួរ​ឲ្យ​ជឿ​ថា​កាដូ និង​អំណោយ​ដ៏​ច្រើន​​​​​ពី​ជុំវិញ​ពិភពលោក​ ត្រូវ​បាន​គេ​ផ្ញើ​ជូន​ដល់​ក្មួយស្រី​គាត់។

 

​គាត់​​បញ្ជាក់​ថា​ មាន​ក្មេង​​ប្រុស​​អាយុ ៥ឆ្នាំ​​ផ្ញើ​កូន​ខ្លា​ឃ្មុំ​ពី​ទីក្រុង​ហុង​កុង ដោយ​សរសេរ​ថា «តោះ!យើង​ធ្វើ​មិត្តភ័ក្ដិ​នឹង​គ្នា» ហើយ​គាត់​ក៏​នឹង​បញ្ជូន​ខ្លា​ឃ្មុំ​ទៅ​កាន់​ហុងកុង​វិញ​​ដែរ​ ដោយ​សរសេរ​តប​វិញ​ថា​ «យើង​ជា​មិត្តភ័ក្ដិ​ហើយ»។

 

នៅ​ថ្ងៃ​ម្សិលមិញ​ Sa’fyre ​បាន​ទទួល​​សំបុត្រ​​ចំនួន ១៩៥​​ពាន់​សំបុត្រ និង​ជាង ៣ពាន់​កញ្ចប់ ដែល​​ត្រូវ​​ប្រើ​រថយន្ត​ដឹក​ទំនិញ​​​២តោន និង​ជួល​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​ទៀត​សម្រាប់​បញ្ជូន​​សំបុត្រ​​នេះ​ជូន​ក្មេង​ស្រី។ នេះ​បើ​តាម​ប្រធាន​ប៉ុស្តិ៍​ប្រៃសណីយ៍ Schenectady ​ លោក John Reilly ប្រចាំ​ទីក្រុង​ញ៉ូយ៉ក សហរដ្ឋអាមេរិក​។

 

លោក​បន្ត​ថា ​​វា​​ពិត​ជា​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ ដែល​​គ្រប់​គ្នា​ផ្ដល់​ក្ដី​អាណិត​ស្រលាញ់​​ដ៏​ធំធេង​ចំពោះ​​ក្មេង​ស្រី​បាត់​បង់​គ្រួសារ​​ខាង​លើ​​។ ​មក​ទល់​ពេល​នេះ Sa’fyre ​​បាន​កំពុង​មមាញឹក​ជា​ខ្លាំង​ ព្រោះ​នាង​ត្រូវ​បើក​កញ្ចប់​​កាដូរ​​​ដែល​មក​ដល់​ជា​បន្ត​បន្ទាប់​រៀង​រាល់​ថ្ងៃ​៕

 

ក្មេង​ស្រី​បាត់​បង់​គ្រួសារ​​​ក្នុង​អគ្គីភ័យ​​ ទទួល​កាត​គ្រីស្មាស​​ជិត២០ម៉ឺន​ក្នុង​មួយ​ថ្ងៃ​ៗ

 

ចុចអាន៖ មហាសេដ្ឋី​ប្រេង​ ផ្ដល់​កាដូ​គ្រីសម៉ាស់​១០ម៉ឺន​ដុល្លារ​​​ឲ្យ​គ្រប់​បុគ្គលិក​ជិត​១៤០០នាក់​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ abcnews