ទេព​កោសល្យ​នាំ​ឲ្យ​បុរស​ម្នាក់​ក្លាយ​ជា​ជាង​កាត់​សក់​ដ៏​ចំណាន​

ទេព​កោសល្យ​នាំ​ឲ្យ​បុរស​ម្នាក់​ក្លាយ​ជា​ជាង​កាត់​សក់​ដ៏​ចំណាន​

ទេព​កោសល្យ​នាំ​ឲ្យ​បុរស​ម្នាក់​ក្លាយ​ជា​ជាង​កាត់​សក់​ដ៏​ចំណាន​

 

នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៣ មាន​ចម្ងាយ​ប្រមាណ​ជា​ជាង ១​គីឡូម៉ែត ពី​ខាងលិច​ផ្សារឈូក គេ​ឃើញ​មាន​តូប​កាត់សក់​តូច​សង់​ជាប់​កន្លែង​លាងម៉ូតូ។ តូប​កាត់សក់នេះ ជា​របស់​ជាង ឃិត គីម ។​គីម ​ដែល​មាន​ឈ្មោះ​ហៅក្រៅថា ចាប​ចៀន ជាជាង​កាត់សក់ ដែល​មានលំនៅ​ក្នុង​ឃុំឈូក ស្រុកឈូក ខេត្ត​កំពត បាន​ប្រាប់ថា គាត់​ចេះកាត់សក់​តាំងតែ​ពី​អាយុជាង ១០​ឆ្នាំម៉្លេះ តែគាត់​មិន​បាន​ទៅរៀន​កាត់ ​ឬ មាន​សាលា​ណា​បង្រៀន​ទេ​ឲ្យ​ត្រឹមត្រូវ​ទេ តែ​ប្រហែល​ជាមក​ពី​ឪពុក​របស់គាត់​ជាជាង​កាត់សក់​ស្រាប់ ផ្គួបផ្សំ​នឹង​ទេពកោសល្យ​ពីកំណើត​ផង​ទើបធ្វើឲ្យ​គាត់​អាច កាត់សក់​បាន​ល្អ ដោយ​គ្រាន់តែ​បាន​មើល​ឪពុក​លោក​កាត់តែ​ប៉ុណ្ណោះ។

 
ទេព​កោសល្យ​នាំ​ឲ្យ​បុរស​ម្នាក់​ក្លាយ​ជា​ជាង​កាត់​សក់​ដ៏​ចំណាន​

 

ជាង​កាត់សក់​វ័យ ៤០​ឆ្នាំ ខាងលើ​បន្តថា កាលនោះ​គាត់​មិន​ដែល​គិត​ថា រៀន​កាត់សក់​ឲ្យ​ត្រឹមត្រូវ ឬ​យកចិត្ត​ទុកដាក់​លើ​វា​ទេ​ ក៏​ប៉ុន្តែ​គាត់​ធ្លាប់កាត់សក់​ឲ្យ​ប្អូនៗ ឬ​កូន​អ្នកជិតខាង មិត្ត​ស្របាលៗគ្នា ​”កាល​ហ្នឹង​កាត់​នឹង​កន្រ្តៃ​យើង​ធម្មតា កាត់​ឡើង​ពងដៃ ហើយ​កាល​ហ្នឹង​កាត់​មាន​បាន​លុយ​អីទេ​ តាំង​ពីជំនាន់​យើង​កោរ​ស្លឹកត្នោត មិនទាន់​មាន​ឡាម ​ហើយ​ក៏​ចេះតែ​កាត់​បន្តតិចៗ​រហូត​មក”។

 

ចំណែក​អាជីព​កាត់សក់​ដែល​គាត់​កំពុងតែ​ប្រកប​រាល់ថ្ងៃ​នេះ គឺ​គាត់​ទើបតែ​ចាប់ផ្តើម​ជាប់លាប់​បាន​ប្រមាណជា ​៣ ឆ្នាំ ប៉ុណ្ណោះ តែ​វា​បាន​ធ្វើ​ឲ្យជីវភាព​គាត់​ធូរធារ ប្រសើរ​ជាង​ការធ្វើស្រែ។ ជាង​ខាងលើ បាន​បន្តថា តូប​របស់គាត់​មានភ្ញៀវ​ចូលហូរហែរ​មិនដាច់ទេ​រហូត​ដល់​ថ្ងៃ​ខ្លះ​អាច​ដល់ ៣០​នាក់​ក៏មាន។​ គាត់​អាច​រក​ចំណូល​បាន​ច្រើន​គួរសម​ពីរបរនេះ ដោយ​មនុស្ស​ម្នាក់​យកថ្លៃ ៣ ០០០៛ និង​ចំណាយ​ពេល​មិន​ដល់​កន្លះម៉ោងទេ ។

 

ជាង​គីម​បានរំលឹកថា កាល​ពីក្មេង ឪពុក​តែង​ប្រាប់​​បច្ចេក​ទេស​កាត់​សក់​ខ្លះៗ ដូចជា​របៀប កាត់មិន​ឲ្យឃើញ​ស្នាម​កន្រ្តៃ ជាដើម តែ​មិន​ដែល​ប្រាប់ថា កាត់​ម៉ូត​នេះ​ម៉ូត​នោះទេ ។  ​កាលពីមុន​ក្រៅពី​របរ​ធ្វើស្រែ គាត់​បើក​កាត់សក់​នៅឯផ្ទះដែរ តែ​មិន​កាក់កប​ទេ ព្រោះ​ក្នុង​ភូមិ​មាន​មនុស្សតិច បើ​មាន​ក៏​កាត់ បើ​អត់​ក៏​អត់ទៅ តែ​ដល់​បាន​មកទីនេះ​មាន​ភ្ញៀវ​ចូលហូហែរ។​

 
ទេព​កោសល្យ​នាំ​ឲ្យ​បុរស​ម្នាក់​ក្លាយ​ជា​ជាង​កាត់​សក់​ដ៏​ចំណាន​

 

ទេព​កោសល្យ​នាំ​ឲ្យ​បុរស​ម្នាក់​ក្លាយ​ជា​ជាង​កាត់​សក់​ដ៏​ចំណាន​

 

កាលពី ៣ ឆ្នាំ មុននេះ សាច់​ថ្លៃ​របស់​គាត់​ប្រកបរបរ​កាត់សក់​នៅ​នឹង​តូបនេះ​បាន​ឈប់ ទៅប្រកបរបរ​ផ្សេង ហើយ​គាត់​ក៏សាកល្បងប្​រកបអាជីពនេះ ហើយ​ដោយ​បាន​ការគាំទ្រ​ពីអតិថិជន​ច្រើន​ទើប​គាត់​សំរេច បន្ត​មុខ​របរ​នេះ​រហូតមក។  ជាង ឃីម បាន​លើកឡើង​ដោយ​ក្តី​សង្ឃឹមថា ទៅថ្ងៃ​អនាគត​គាត់​នឹង​ពង្រីក​អាជីវកម្ម​របស់​គាត់​ឲ្យប្រសើរ​ជាង​នេះទៀត ដោយបើក​ជាកូន​ហាង​ឲ្យ​បានស្អាត​បាត​ជាងនេះ។ សព្វថ្ងៃ ជាង​ឃីម កំពុង​មាន​តូប​កាត់សក់​តូចមួយ ដោយ​ជួលដី​គេ ក្នុង​មួយខែ ៤​ម៉ឺន​រៀល៕

 

 

អត្ថបទ៖ ឡុ​ច គីម​សាយ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!