មន្ទីរមន្ទីរ​​សា​ធារណការ​ចុះ​កាប់​មែក​ដូង​​​​ងាប់​នៅ​តាម​សួនច្បារ​មុខ​វិមាន​សន្តិភាព​​

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ២០១៥ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​និង​កំពុង​ចុះ​កាប់​មែក​ដូង​ចាស់​ងាប់​នៅ​តាម​សួនច្បារ​មុខ​វិមាន​សន្តិភាព ។ ចំណែកឯ​ដើម​ចំប៉ី​នៅ​សួន​មុខ​ក្រសួងការពារ​ជាតិ​បាន​លាស់​ខៀវខ្ចី​បាន​៥០%​ហើយ និង​កំពុង​ចេញ​ផ្កា​ផង​ដែរ ។