សម្តេច​សខេង ប្រកាស​សមាសភាព​អនុគណៈកម្មការ​ទី​១ ទី​២ និង​អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​

ភ្នំពេញ: សមាសភាព​អនុគណៈកម្មការ​ទី​១ អនុគណៈកម្មការ​ទី​២ និង​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ត្រូវបាន​ប្រកាស នា​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ ពិធី​នោះ ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​ក្រឡោ​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។​

​សេចក្តីសម្រេច ចុះ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០១៥ ចុះហត្ថលេខា​ដោយ​សម្តេច​សខេង បានសម្រេច​តែងតាំង​សមាសភាព​អនុគណៈកម្មការ​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ហៅ​កាត់​ថា "​អនុគណៈកម្មការ​ទី​១" នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយមាន​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​ប្រធាន ព្រមទាំង​អនុប្រធាន ២ រូប ជា​រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្តៃ និង​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ព្រមទាំង​សមាជិក ១១ រូប ជា​អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង អគ្គ​ស្នងការរង​នគរបាលជាតិ និង​អនុប្រធាននាយកដ្ឋាន​ក្រសួង​សាធារណៈការ ក្រសួងមហាផ្ទៃ ក្រសួង​ព័ត៌មាន ក្រសួងយុត្តិធម៌ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​ក្នុង​សេចក្តីសម្រេច​ដដែល​នោះ ក៏បាន​តែងតាំង​សមាសភាព​អនុគណៈកម្មការ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ហៅ​កាត់​ថា "​អនុគណៈកម្មការ​ទី​២" នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយមាន លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជា​ប្រធាន ព្រមទាំង​អនុប្រធាន ៣ រូប ជា​អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន និង​អគ្គ​ស្នងការរង​នគរបាលជាតិ ដោយមាន​សមាជិក ៨ រូប ជា​អគ្គនាយករង ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ មកពី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រសួង​អប់រំ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ការងារ ក្រសួង​ព័ត៌មាន ព្រមទាំង​ក្រសួងសុខាភិបាល​។​

​នៅក្នុង​លិខិត​សម្រេច​នោះ ក៏បាន​តែងតាំង​សមាសភាព​ដឹកនាំ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ ដែល​រួមមាន​៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​អគ្គលេខាធិការ ព្រមទាំង​អគ្គលេខាធិការរង ៣ រូប ជា​អនុរដ្ឋលេខាធិការ អគ្គនាយករង ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួងមហាផ្ទៃ​។ ក្រៅពីនោះ អគ្គលេខាធិការដ្ឋាន ក៏មាន​សមាជិក ១១​រូប ជា​អគ្គ​ស្នងការរង​នគរបាលជាតិ អគ្គនាយករង ប្រធាន​នាយកដ្ឋាន និង​អនុប្រធាននាយកដ្ឋាន មកពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​អប់រំ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌​៕​