Face of Hiruscar 2015 រកឃើញ​តារា​ពីររូប ក្លាយជា​តំណាង​ផលិតផល Hiruscar ថ្មី​

ភ្នំពេញ: បេក្ខជន​មួយរូប និង​បេ​ក្ខ​នារី​មួយ បាន​ក្លាយជា ម្ចាស់​ជ័យលាភី ក្នុង​កម្មវិធី  Face of Hiruscar 2015 ដែល​រៀបចំឡើង​ដោយ ក្រុមហ៊ុន DKSH ដើម្បី​ធ្វើជា​អ្នកតំណាង ផលិតផល Hiruscar ថ្មី និង​អ្នកឈ្នះ​រង្វាន់​សំរាប់ ការបោះឆ្នោត ជា​សាធារណៈ​ផងដែរ​។​

​លោក ម៉ៅ ប៊ុន​ឡេង និង កញ្ញា ម៉ូ​ណា ដែល​ទួលបាន​ជោគជ័យ នឹង​ចូលខ្លួន​មក​ធ្វើជា​តំណាងអោយ ផលិតផល Hiruscar សំរាប់​ឆ្នាំ​បន្ទាប់ ជំនួស​លោក នួន សុខ​ចំរើន និង​កញ្ញា ខុន សម្ផស្ស​។ បេក្ខជន​ជ័យលាភី ដែល​បាន​ជាប់​ជា អ្នកតំណាង​ផលិតផល​ថ្មី របស់ Hiruscar លោក​/​កញ្ញា លោក ម៉ៅ ប៊ុន​ឡេង / កញ្ញា ម៉ូ​ណា នឹង​វិលត្រឡប់​ទៅផ្ទះ​វិញ ជាមួយនឹង​ទឹកប្រាក់​ម្នាក់ ចំនួន ១.០០០ ដុល្លារ និង​ចុះ​កុងត្រា​ធ្វើ អ្នក​តំណាង អោយ​ផលិតផល Hiruscar​។

​បេក្ខជន​ជ័យលាភី​ទាំង​ពីររូប នឹង​ចុះ​កុងត្រា​ធ្វើជា​តារា​ម៉ូ​ឌែ​ល ជាមួយ​ទីភ្នាក់ងារ​បង្ហាញ​ម៉ូដ Sun Super Model Cambodia ដែលជា​ដៃគូ​សហការ​ផ្លូវការ របស់​ផលិតផល Hiruscar និង​មានឱកាស ដើម្បី​ចូលរួម នៅក្នុង​ការបង្ហាញ​ម៉ូត ជា​លក្ខណៈ​អន្ដរជាតិ តាមរយៈ​ទីភ្នាក់ងារ បង្ហាញ​ម៉ូដ Sun Super Model នេះ​។​

​ក្រុមហ៊ុន DKSH ប្រចាំ​ប្រទេស​កម្ពុជា បាន​ផ្តួច​ផ្តើមគំនិត ក្នុងការ​បង្កើត​កម្មវិធី Face of Hiruscar ដើម្បី​ជំរុញ​ភាពជឿជាក់ ចំពោះ​រូបរាង​ខាងក្រៅ ដែល​មិនមាន​ភាពល្អ​ឥតខ្ចោះ របស់​មនុស្ស​ទូទៅ​។ ក្នុងនាម​ជា​យុវវ័យ ការបាត់​ជំនឿ​ចិត្ត​លើ​ខ្លួនឯង អាច​បណ្តាល មកពី មូលហេតុ មួយចំនួន​ដូចជា ទទួលរង​ការរិះគន់ មាន​មិត្តភក្ដិ​ទុទិដ្ឋិនិយម និង​មាន​រូបរាង ដែល​មិនមាន​ភាព​ទាក់ទាញ ដែល​បង្កឡើង​ដោយសារ ស្នាម​សម្លាក​។ ទាំងនេះ​ជា​បញ្ហា​យ៉ាង​ធំ មិន​ត្រឹមតែ​ប៉ះពាល់​ដល់ ទំនុកចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ប៉ះពាល់​ដល់ ការរស់នៅ​ប្រចាំថ្ងៃ របស់​ពួកគេ ដូចជា មានការ​ភ័យខ្លាច ក្នុង​ការជួប​ជាមួយ អ្នកណាម្នាក់ និងបារម្ភ​ថា តើ​រាល់​ការសន្ទនា​របស់​ពួកគេ អាចធ្វើអោយ​អ្នកដទៃ ចាប់អារម្មណ៍​ដែរ​ឬ​អត់​។

Hiruscar ផ្តល់ជូន​នូវ​មធ្យោបាយ ក្នុង​ការកសាង​ទំនុកចិត្ត សារជាថ្មី ដែលជា​ហេតុ​ធ្វើអោយ យុវវ័យ​មាន​ភាពសប្បាយ​រីករាយ ក្នុង​ជីវិត​។ គ្មាន​អ្វីដែល​មានអំណាច ជាង​ការ​មាន​ទំនុកចិត្ត លើ​ខ្លួនឯង​ឡើយ ហើយ ការបង្កើន​ទំនុកចិត្ត តាមរយៈ Hiruscar នឹង​ធ្វើអោយ​លោកអ្នក មានការ​ផ្លាស់ប្តូរ​។ ដូចនេះ​គោលបំណង ក្នុងការ​បង្កើត​កម្មវិធី ក្នុងឆ្នាំនេះ​គឺ ដើម្បី​ស្វែងរក​បេក្ខភាព ដែលមាន​ជំនឿ​ចិត្ត បន្ទាប់ពី​ប្រើប្រាស់​ផលិតផល របស់​យើងខ្ញុំ​។​

​អំឡុងពេល​ប្រកួត​ផ្តាច់ព្រ័ត្រ បេក្ខភាព​ទាំងអស់ បានបង្ហាញ​ការដើរ​ដំបូង ក្នុង​សម្លៀកបំពាក់​ខ្មែរ​បុរាណ ដែល​បានផ្តល់​ការឧបត្ថម្ភ​ពី សំអាងការ​សោភ័ណ​។ ចំពោះ​សម្លៀកបំពាក់​ទី​២ គឺ​បាន​ពី​ហាង​លក់​សម្លៀកបំពាក់ Levi’s ក្នុង​ឈុត​សម័យ​ទំនើប​។ Levi’s ក៏​នឹង​ផ្តល់​រង្វាន់​ជូន​បេក្ខភាព ២ រូប ( នារី​ម្នាក់ និង បុរស​ម្នាក់ ដែល​ស្លៀក​សម្លៀកបំពាក់ Levis’s សាក​សម​ជាងគេ ) គឺ​លោក ម៉ៅ ប៊ុន​ឡេង / កញ្ញា ម៉ូ​ណា ។ កម្មវិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម ជា​កិត្តិយស​ពី​ម្ចាស់​ជ័យលាភី នៃ Face of Hiruscar ក្នុង​ឆ្នាំ ២០១៤ គឺ​លោក នួន សុខ​ចំរើន និង កញ្ញា ខុន សម្ផស្ស ហើយ​ពួកគេ នឹង​បញ្ចេញមតិ ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ចំណេះដឹង​ពី ការប្រកួតប្រជែង កាលពី​ឆ្នាំមុន​ផងដែរ​។

​ក្នុងនោះដែរ ក៏មាន​ការចូលរួម​ពី​លោកស្រី Ernie Suzan​ន​a ជា​ប្រធាន​ផ្នែក​ទីផ្សា OTC នៃ​ក្រុមហ៊ុន DKSH លោក សំ តុង​វិ​សិទ្ធ  Medinova Business Line Manager  លោក មែន និមល​រ័ត្ន នាយក​គ្រប់គ្រង ទីភ្នាក់ងារ​បង្ហាញ​ម៉ូដ Sun Super Model លោក នុត សីហា ( Pixy ) និង​លោក ឈុំ ចាន់​ថេត មកពី​ក្រុមហ៊ុន Bayer ផលិតផល Berroca​។

​ជាមួយគ្នានេះដែរ អ្នកចូលរួម​បោះឆ្នោត អោយ​បេក្ខភាព ដែល​ទទួលបាន​ជោគជ័យ ក៏​នឹង​មានឱកាស ក្នុងការ​ទទួលបាន រង្វាន់​ជា​ទឹកប្រាក់ ចំនួន ៥០០ ដុល្លារ ចំនួន ២ រង្វាន់​។ កញ្ញា លិញ មាលតី និង​កញ្ញា ប៉ាន់ ស៊ីនួន គឺជា​អ្នក​ដែលមាន​សំណាង ក្នុងចំណោម អ្នក​ដែល​បាន​បោះឆ្នោត គាំទ្រ​រាប់រយ​នាក់ ដល់​បេក្ខជន​ជ័យលាភី​៕V​/S

Face of Hiruscar 2015 រកឃើញ​តារា​ពីររូប ក្លាយជា​តំណាង​ផលិតផល Hiruscar ថ្មី​

Face of Hiruscar 2015 រកឃើញ​តារា​ពីររូប ក្លាយជា​តំណាង​ផលិតផល Hiruscar ថ្មី​

Face of Hiruscar 2015 រកឃើញ​តារា​ពីររូប ក្លាយជា​តំណាង​ផលិតផល Hiruscar ថ្មី​

Face of Hiruscar 2015 រកឃើញ​តារា​ពីររូប ក្លាយជា​តំណាង​ផលិតផល Hiruscar ថ្មី​