លោក​សមរង្ស៊ី ចង់​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្វាគមន៍​

ភ្នំពេញ: ​ក្នុង​ពិធី​ជួបជុំ នៅក្នុង​វត្ត​រស្មី​សាមគ្គី ក្នុងប្រទេស​បារាំង កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៥ លោក​សមរង្ស៊ី បាន​លើកឡើងថា "​បើ​ខ្មែរ​យើង​នៅតែ​បន្ត​ឈ្លោះ​គ្នា​ទៀត យើង​នឹង​បន្ត​បាត់បង់​ទឹកដី​ទៀត ហើយ​មិនយូរ​ទេ ប្រទេសជាតិ​យើង នឹង​រលាយបាត់​តែម្តង​"​។ ការលើកឡើង​ដូច្នេះ ត្រូវបាន​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សំដែង​ការស្វាគមន៍​នូវ​បំណង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចង់​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ ដោយ​មិន​ពិត​បរទេស​។

​ថ្លែង​ក្នុង​វេទិកា​ជួបជុំ​នោះ លោក​សមរង្ស៊ី បានលើកឡើង​ពី​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​ខ្មែរ និង​ខ្មែរ​ឈ្លោះ​គ្នា ទៅ​ពឹង​បរទេស ដែល​នាំ​ឲ្យ​ខ្មែរ ត្រូវ​បាត់បង់​ទឹក​ទៅ​បរទេស ដែល​បាន​មកជួយ​ភាគី​ខ្មែរ​ឈ្លោះ​គ្នា​នោះ​។​

​ផ្អែកលើ​បទពិសោធន៍​ពី​អតីត​កាលនោះ លោក​សមរង្ស៊ី ចង់​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ ដោយ​មិន​ពឹងពាក់​បរទេស​ទៀត​នោះទេ​។​

​ចំពោះ​ការលើកឡើង​ដូច្នេះ លោក​សុខ​ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្តែង​ការស្វាគមន៍ ចំពោះ​ការលើកឡើង​របស់លោក​សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​គណបក្សប្រឆាំង ដែល​ចង់​ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ និង​ខ្មែរ ដោយ​មិនចាំបាច់​ទៅ​ពឹងពាក់​បរទេស​ឲ្យ​ជួយ​ដោះស្រាយ​នោះទេ​៕​

១៤ ធ្នូ ២០១៥ / 14 December 2015 "បើខ្មែរយើងនៅតែបន្តឈ្លោះគ្នាទៀត យើងនឹងបន្តបាត់បង់ទឹកដីទៀត ហើយមិនយូរទេ ប្រទេសជាតិយើងនឹងរលាយបាត់តែម្តង។" (ដកស្រង់ពី  សុន្ទរកថា ម្សិលមិញ នៅ វត្តរស្មីសាមគ្គី)"If we Khmers continue to fight against each other, we will continue to lose our territories and, in a not too distant future, we will lose our country altogether." (From a yesterday’s speech at Wat Rasmei Samakki).

Posted by Sam Rainsy on Monday, December 14, 2015