រុក្ខជាតិបៃតង ៤មុខ​អាច​កម្ចាត់ឬសយ៉ាង​មាន​ប្រសិទ្ធភាព

ឬស​ គឺជា​ដុំពកដែលអាចកើតមាន​នៅលើ​ផ្នែកផ្សេងៗនៃរាងកាយរបស់យើងគ្រប់គ្នា ជាពិសេស​នៅលើដៃ និងជើងតែ​ម្តង។ ថ្វីត្បិតតែ​ ឬសមិនបង្កឲ្យមាន​ផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់សុខភាពក៏ដោយ​ ប៉ុន្តែ​វាអាច​រាលដាលយ៉ាងលឿនធ្វើឲ្យរាង​កាយ​របស់យើង​កាន់តែ​អាក្រក់ទៅៗ។ តែ​ទោះជាយ៉ាងណា​មិនមែន​អត់វិធីព្យាបាលនោះទេ គឺមាន​ឱសថប៉ុន្មាន​មុខ​ដែល​ចំណាយ​តិច ហើយ​មាន​ប្រសិទ្ធិភាពថែមទៀត។
 
រុក្ខជាតិបៃតង ៤មុខ​អាច​កម្ចាត់ឬសយ៉ាង​មាន​ប្រសិទ្ធភាព
ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើមាន​គុណសម្បត្តិ​ក្នុងការប្រឆាំង​ នឹងសម្លាប់វីរុសរបស់ឬសបាន។ អ្នកគ្រាន់តែ​យកជែល ឬ​ទឹកប្រទាលកន្ទុយ​ក្រពើ​មកលាប​នៅលើ​ឬសដោយផ្ទាល់។
តែ​ដំបូងអ្នកត្រូវ​លាងសម្អាត​ស្បែកជាមុនសិន បន្ទាប់មក​យក​សំលីផ្តិតនៅលើ​ជែល​ប្រទាលកន្ទុយក្រពើដើម្បីឲ្យវាស្រូវយកទឹក រួចយកវា​បិតភ្ជាប់​នៅលើ​តំបន់ដែលកើតឬស។ បន្ទាប់ពី​ដាក់វានៅលើស្បែកហើយ សុំប្រើបង់រុំនៅតំបន់នោះឲ្យជាប់រហូតទាល់តែស្ងួត ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗចេញ។
តែបៃតង
មនុស្សជាច្រើនប្រហែលជាដឹងហើយ ពីគុណប្រយោជន៍​នៃតែបៃតងចំពោះសុខភាព។ ប៉ុន្តែអ្នកទាំងអស់នោះ​មិន​ទាន់បាន​ដឹងទេថា តែ​បៃតង​អាច​កម្ចាត់ស្នាម​ជាំធ្វើឲ្យស្បែក​ស្រស់​ថ្លាប្រសិបើប្រើជាប់លាប់ ហើយអាចកម្ចាត់ឬស​ដែលបង្កឡើងដោយបាក់តេរីផងដែរ។
យក​តែ​បៃតងពីរបីដំណក់ទៅ​បន្តក់នៅលើ​ស្បែក​ដែលរងផលប៉ះពាល់ ធ្វើបែបនេះឲ្យបាន​ទៀត​ទាត់​មួយសប្តាហ៍​នឹងឃើញ​លទ្ធផល​ជាបណ្តើរៗ។
ជីនាងវ៉ង
ភាគច្រើន​ជីនាងវ៉ងត្រូវបាន​គេ​ប្រើបង់នៅក្នុងសម្លដើម្បីបង្កើន​រសជាតិ ប៉ុន្តែតើអ្នកដឹងទេថា វា​មាន​សមាសធាតុអាចកម្ចាត់ឬស​ដែល​ដុះនៅលើ​ស្បែកបាន? ។
សម្រាប់ការព្យាបាល អ្នកគ្រាន់តែយកស្លឹករបស់វា​មកបុកឲ្យម៉ត់ រួចយកមិនបិតរុំនៅ​លើ​តំបន់​ដែលកើតឬស។ ក្រោយពី ៣០នាទី​ អ្នកត្រូវលាង​សម្អាត​ចេញ​ជាមួយនឹងទឹកក្តៅឧណ្ឌៗ។
ទឹកម្នាស់
ប្រហែលជាមនុស្សមួយចំនួន​មិន​ទាន់ដឹងទេ ទឹកម្នាស់មាន​ភាពអស្ចារ្យ​បំផុត​ក្នុងការ​កម្ចាត់​ឬស។
សូមព្យាយាម​លាប​ទឹកម្នាស់ស្រស់ៗនៅតំបន់ដែលកើតឬស​មួយថ្ងៃឲ្យបាន​ពីរដង ហើយ​ទុកចោល​រយៈពេល​ ១០នាទីទើបលាង​សម្អាតចេញ៕
ដោយ៖ Senghong

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រុក្ខជាតិបៃតង ៤មុខ​អាច​កម្ចាត់ឬសយ៉ាង​មាន​ប្រសិទ្ធភាព