គង់ វង្ស​យ៉ា​ទី បង្អួត​ពី​ភាព​សិច​ស៊ី​ដែល​ពោរពេញ​ដោយ​ភាពថ្លៃថ្នូរ

តារាសម្ដែង និងជាពិធីការិនីក្មេងវ័យ សាច់សខ្ចី សម្រស់ផូរផង់ គង់ វង្សយ៉ាទី នាពេលថ្មីៗនេះ បានបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់នាង នូវសារផ្ទាល់ខ្លួនមួយដែលធ្វើឲ្យទស្សនិកជន ទាំងឡាយមានការពេញចិត្ត និងកោតសរសើរនាង ក៏ព្រោះតែនាងចង់សំដៅដល់ន័យថា នាងជា មនុស្សសិចស៊ី តែចរិតពិតរបស់នាងមិនសិចស៊ីដូចអ្វីដែលគេគ្រប់គ្នាបានឃើញនោះឡើយ ។

គង់ វង្ស​យ៉ា​ទី បង្អួត​ពី​ភាព​សិច​ស៊ី​ដែល​ពោរពេញ​ដោយ​ភាពថ្លៃថ្នូរ

បើតាមហ្វេសប៊ុករបស់ យ៉ាទី ផ្ទាល់ បានបង្ហោះនូវរូបថតមួយសន្លឹករបស់នាង ជាមួយនឹងសម្ដីរបស់ នាង ដែលបានសរសេរចំនួនពីរបន្ទាត់ថា «ខ្ញុំស្រលាញ់ភាពសិចស៊ី តែភាពសិចស៊ីដែលខ្ញុំស្រលាញ់ គឺភាពសិចស៊ីដែលមានភាពថ្លៃថ្នូរ និងសមរម្យ» ។

គង់ វង្ស​យ៉ា​ទី បង្អួត​ពី​ភាព​សិច​ស៊ី​ដែល​ពោរពេញ​ដោយ​ភាពថ្លៃថ្នូរ

ជាមួយគ្នានេះដែរ កាលពីដើមខែធ្នូ យ៉ាទី ក៏បានប្រើនូវបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់នាងសរសេរ នូវគំនិតរបស់នាង ដែលមាន ៥ បន្ទាត់ ចង់ផ្តោតទៅលើភាពស្រស់ស្អាតរបស់មនុស្សស្រីផងដែរ ដោយនាងបានបញ្ជាក់ថា មនុស្សស្រីដែលស្អាត គឺស្អាតទាំងចិត្ត ទាំងចរិត ទាំងកាយវិការ ទាំងភាពថ្លៃថ្នូរ ហើយគួបផ្សំនឹងភាពស្រស់ស្អាតរបស់នារីម្នាក់នោះផងដែរ ទើបអាចក្លាយជាស្រី ស្អាតបាន ។

គង់ វង្ស​យ៉ា​ទី បង្អួត​ពី​ភាព​សិច​ស៊ី​ដែល​ពោរពេញ​ដោយ​ភាពថ្លៃថ្នូរ

សូមបញ្ជាក់ថា យ៉ាទី ជាពិធីការិនី និងជាតារាសម្ដែងម្នាក់ ដែលមានប្រជាប្រិយភាពខ្លាំងក្នុងស្រុក ផងដែរ ហើយអ្វីដែលធ្វើឲ្យគេតែងតែចាប់អារម្មណ៍នឹងនាងនោះ គឺដោយសារតែសម្រស់ដ៏ក្មេងខ្ចី របស់នាង ក៏ដូចជាភាពសិចស៊ីរបស់នាងផ្ទាល់ រាល់ការសម្ដែង និងធ្វើជាពិធិការិនីនោះតែម្ដង ៕ ខេមរា

គង់ វង្ស​យ៉ា​ទី បង្អួត​ពី​ភាព​សិច​ស៊ី​ដែល​ពោរពេញ​ដោយ​ភាពថ្លៃថ្នូរ

 

គង់ វង្ស​យ៉ា​ទី បង្អួត​ពី​ភាព​សិច​ស៊ី​ដែល​ពោរពេញ​ដោយ​ភាពថ្លៃថ្នូរ គង់ វង្ស​យ៉ា​ទី បង្អួត​ពី​ភាព​សិច​ស៊ី​ដែល​ពោរពេញ​ដោយ​ភាពថ្លៃថ្នូរ

គង់ វង្ស​យ៉ា​ទី បង្អួត​ពី​ភាព​សិច​ស៊ី​ដែល​ពោរពេញ​ដោយ​ភាពថ្លៃថ្នូរ