បោកប្រាស់​ម្ដាយ​ថា​ឪពុក​ស្លាប់​ក្នុង​ព្រៃ ​ព្រោះ​ឃ្លាន​ចង់​ស៊ី​នំ


បោកប្រាស់​ម្ដាយ​ថា​ឪពុក​ស្លាប់​ក្នុង​ព្រៃ ​ព្រោះ​ឃ្លាន​ចង់​ស៊ី​នំ

អា​ឡេវ​តេវ​ជា​ឈ្មោះ​មួយ​​នៅ​ក្នុង​ព្រេង​និទាន​បុរាណ​ខ្មែរ​ដ៏​យូរលង់​ណាស់​មក​ហើយ ហើយ​ក៏​ជា​តួអង្គ​​ដែល​ល្បី​ខាង​បោកបញ្ឆោត​យ៉ាង​ជំនាញ​ផង​ដែរ។ មិន​ថា​ម្ដាយ​ឪពុក​ខ្លួន​ឯង ​លោក​សង្ឃ​ ចិន​លក់​ចាប់ហួយ​ ចោរ​៥០០​នាក់ ​និង​លោក​សេដ្ឋី​មាន​ទ្រព្យ​មហាសាល​ គឺ​សុទ្ធ​តែ​ត្រូវ​ចាញ់​ល្បិច​អា​ឡេវ​​ទាំង​អស់។
 
អា​ឡេវ​គឺ​ជា​កូន​កសិករ​ម្នាក់​ ដែល​ធំធាត់​ឡើង​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​នៅ​ស្រុក​ស្រែ​ចម្ការ។ ពេល​អាយុ​បាន​៧​ឆ្នាំ គេ​តែង​តែ​ដេក​គង​ថ្ងាស​រក​នឹក​មើល​វិធី​រក​ប្រាក់​ងាយ​ៗ​ នឹង​អាល​បាន​ស៊ី​ឆ្ងាញ់​ដេក​ស្រួល និង​ចង់​មាន​ទ្រព្យ​ច្រើន​ដើម្បី​ជួយ​ម្ដាយ​ឪពុក​ដែល​ក្រ​លំបាក​មួយ​ជាតិ​មក​ហើយ។  ​ថ្ងៃ​មួយ​ដោយសារ​ឃ្លាន​ចង់​ស៊ី​នំ​ខ្លាំង​ពេក អា​ឡេវ​បែក​គំនិត​​បោក​ម្ដាយ​ថា​ ឪពុក​ខ្លួន​បាន​ស្លាប់​ក្នុង​ព្រៃ​បាត់​ទៅ​ហើយ។
 
ម្ដាយ​បាន​ដឹង​ដំណឹង​ក្រៀមក្រំ​នេះ​ហើយ ​ក៏​ធ្វើ​នំនែក​រៀបចំ​បុណ្យ​សព​ឱ្យ​ប្ដី​ទាំង​ស្រណោះស្រណោក​យ៉ាង​ខ្លាំង។ មិន​តែ​ប៉ុណ្ណេះ​ទេ វា​បាន​ក៏​ទៅ​ប្រាប់​ឪពុក​វា​វិញ​ថា ម៉ែ​របស់​វា​ស្លាប់​បាត់​ហើយ​ ហើយ​ចង់​ឱ្យ​ម៉ែ​ឪ​វា​រៀបការ​ប្ដី​ប្រពន្ធ​ថ្មី​ផង​។ ក្រោយ​មក ​​ម្ដាយ​ឪពុក​អា​ឡេវ​ដឹង​ការ​ពិត​ថា​ចាញ់​បោក​កូន​ប្រុស​ខ្លួន​ឯង គាត់​កើត​ចិត្ត​ខឹង​ខ្លាំង​ណាស់​ ចង់​រក​កូន​ប្រុស​មក​ប្រដៅ​ចេញ​ម្ដង តែ​រក​ឯ​ណា​ឃើញ បើ​អា​ឡេវ​​​ដឹង​ថា​បែកការ​ ​វា​ដាក់​មេ​ប្រូច​រត់​ទៅ​នៅ​វត្ត​មុន​បាត់​ទៅ​ហើយ។

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ

 

បោកប្រាស់​ម្ដាយ​ថា​ឪពុក​ស្លាប់​ក្នុង​ព្រៃ ​ព្រោះ​ឃ្លាន​ចង់​ស៊ី​នំ
ក្នុង​ពេល​គេច​ខ្លួន​ទៅ​រស់នៅ​ឯ​វត្ត​នោះ ​អា​ឡេវ​​​បោក​លោក​សង្ឃ​បាន​ប្រាក់​យ៉ាង​ច្រើន។ តើ​គេ​មាន​ថ្វី​មាត់​និង​ល្បិច​កល​បោកប្រាស់​បែប​ណា​ខ្លះ បាន​ជា​អាច​​យក​ប្រាក់​មក​ផ្ទះ​ដោយ​គ្មាន​គ្រោះ​ថ្នាក់?
 
កុំ​ភ្លេច​រង់ចាំ​តាមដាន​រឿង​ «អាឡេវ» ​ជា​ព្រេង​និទាន​ខ្មែរ​​ដំណាល​ពី​ដំណើរ​ជីវិត​ផ្សងព្រេង​ដើរ​បោកប្រាស់​គេ​ពី​ម្នាក់​ហើយ​ទៅ​ម្នាក់​​ទៀត​យ៉ាង​ល្អ​ជក់​ចិត្ត​របស់​អា​ឡេវ​តេវ ដែល​នឹង​ចេញ​ផ្សាយ​នៅ​ ថ្ងៃ​សុក្រ​ សប្ដាហ៍​នេះ

 

 ចុចអាន​រឿង​ផ្សេង​ទៀត​នៅ ប្រលោមលោក Sabay

 
អត្ថបទ៖ វីរៈ