Google ប្រកាស​ក្រុម​ចម្រៀង​កូរ៉េ​ទាំង១០ដែល​ត្រូវ​គេ​ស្វែង​រក​ច្រើន​ជាង​គេ ឆ្នាំ​២០១៥

Google ប្រកាស​ក្រុម​ចម្រៀង​កូរ៉េ​ទាំង១០ដែល​ត្រូវ​គេ​ស្វែង​រក​ច្រើន​ជាង​គេ ឆ្នាំ​២០១៥

ក្រុម​ចម្រៀងសមាជិក​ច្រើន​​របស់​ផលិតកម្ម SM Entertainment គឺ​ក្រុម EXO ត្រូវ​បាន​អ្នក​លេង​អ៊ិនធឺណិត​ស្វែង​រក​ច្រើន​ជាង​គេ​លើ Google ក្នុង​ឆ្នាំ​២០១៥​នេះ។

 

ថ្មី​ៗ​នេះ គេហទំព័រ​ស្វែង​រក​ធំ​ជាង​គេ​លើ​ពិភពលោក Google ទើប​តែ​ប្រកាស​ឈ្មោះ​ពាក្យ​ដែល​ត្រូវ​គេ​ស្វែង​រក​ច្រើន​ជាង​គេ​​គិត​ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី១០ ខែ​ធ្នូ។ សម្រាប់​ផ្នែក​ក្រុម​ចម្រៀង​បុរស​កូរ៉េ ក្រុម​ចម្រៀង​ EXO បាន​ឈរ​លំដាប់​លេខ​មួយ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ក្រុម​ចម្រៀង​ទើប​ល្បី BTS បាន​វ៉ា​មុខ​រៀម​ច្បង Big Bang ដើម្បី​ដណ្ដើម​យក​​តំណែង​លេខ​២។

 

Google ប្រកាស​ក្រុម​ចម្រៀង​កូរ៉េ​ទាំង១០ដែល​ត្រូវ​គេ​ស្វែង​រក​ច្រើន​ជាង​គេ ឆ្នាំ​២០១៥

EXO ជាប់​លេខ​មួយ​ក្នុង​តារាង​នេះ​គឺ​គ្មាន​អ្វី​ប្លែក​នោះ​ទេ ព្រោះ​គិត​ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​ពេល​នេះ​គឺ​ក្រុម​ចម្រៀង​មួយ​នេះ​មាន​សកម្មភាព​ជាប់​គ្នា​មិន​ដាច់។ ខែ​មករា​ក្រុម​ចម្រៀង​របស់ SM ចាប់​ផ្ដើម​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​ខ្លួន​មាន​ឈ្មោះ​ថា “EXO from Exoplanet#2 – The EXOluXion”។ ដល់​ខែ មីនា ក្រុម​នេះ​បញ្ចេញ​អាល់ប៊ុម​ទី២ “Exodus” ដែល​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង។ ខែ​មិថុនា ពួក​គេ​បន្ត​បញ្ចេញ​បទ​ថ្មី “Love Me Right” ហើយ​ទើប​តែ​ថ្មី​ៗ​នេះ ក្រុម​ចម្រៀង​មាន​៩​សមាជិក​រូប​នេះ​ទើប​តែ​ចេញ​បទ​ថ្មី​សម្រាប់​រដូវ​បុណ្យ​ណូអែល​ទៀត​ផង។ លើស​ពី​នេះ​ទៅ​ទៀត ការ​ប្ដឹងផ្ដល់​រវាង​សមាជិក​ចិន​ដូច​ជា Kris, Luhan និង Tao ក៏​ត្រូវ​បាន​ព័ត៌មាន​ចុះ​ផ្សាយ​យ៉ាង​ព្រោង​ព្រាត​ដែរ៕

 

Google ប្រកាស​ក្រុម​ចម្រៀង​កូរ៉េ​ទាំង១០ដែល​ត្រូវ​គេ​ស្វែង​រក​ច្រើន​ជាង​គេ ឆ្នាំ​២០១៥

 

ចុចអាន៖សមាជិក EXO និង GOT7 ជាប់​ឈ្មោះ​ជា​បុរស​សិចស៊ី​ជាង​គេ​លើ​ពិភពលោក

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖onehallyu

  • Google ប្រកាស​ក្រុម​ចម្រៀង​កូរ៉េ​ទាំង១០ដែល​ត្រូវ​គេ​ស្វែង​រក​ច្រើន​ជាង​គេ ឆ្នាំ​២០១៥已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2015/12/15  Category:សិល្បៈ