តួ​ឯក​ប្រុស​ “Titanic” Leonardo រៀបរាប់​​ពី​គ្រោះ​ថ្នាក់​៣​ដង​វិះ​នឹង​អស់ជីវិត

តួ​ឯក​ប្រុស​ “Titanic” Leonardo រៀបរាប់​​ពី​គ្រោះ​ថ្នាក់​៣​ដង​វិះ​នឹង​អស់ជីវិត

តារា​ហូលីវូដ​ Leonardo DiCaprioដែល​ជា​តួ​ឯក​ប្រុស​ក្នុង​រឿង “Titanic”បាន​ចូលរួម​​ថត​ក្រប​មុខ​ឲ្យ​ទស្សនាវដ្ដី Wired សម្រាប់​លេខ​ថ្មី​ខែ​ មករា​និង​បាន​រៀបរាប់​​​ពី​ការ​រួច​ជីវិត​៣​លើក​ដោយ​សារ​គ្រោះ​ថ្នាក់​ផ្សេង​ៗ​គ្នា។

 

តារា​សម្ដែង​វ័យ​៤១​ឆ្នាំ​បាន​ប្រាប់​ទៅ​ទស្សនាវដ្ដី Wired ថា លោក​វិះ​នឹង​ស្លាប់​៣​លើ​ទៅ​ហើយ។ គ្រោះ​ថ្នាក់​លើ​ទី​១​ដោយសារ​ការ​វាយ​ប្រហារ​របស់​ត្រី​ឆ្លាម, លើក​ទី២​ផ្ទុះ​ម៉ាស៊ីន​យន្តហោះ​និង​លើក​ទី​៣​មាន​បញ្ហា​ពេល​លោត​ឆត្រយោង។

 

តួ​ឯក​ប្រុស​ “Titanic” Leonardo រៀបរាប់​​ពី​គ្រោះ​ថ្នាក់​៣​ដង​វិះ​នឹង​អស់ជីវិត

 

បុរស​ដែល​ជា​តារា​សម្ដែង​និង​​ផលិតករ​ភាពយន្ត​រូប​នេះ​បាន​និយាយ​តាម​ដំណើរ​រឿង​ថា៖​ “ពេល​ដែល​ខ្ញុំ​ទៅ​ហែល​ទឹក​សមុទ្រ​​នៅ​ប្រទេស​អាហ្វ្រិកខាងត្បូង​ដោយ​ហែល​នៅ​ក្នុង​ទ្រុង​ ​មាន​ត្រី​ឆ្លាម​មួយ​ក្បាល​ត្រូវ​គេ​​បោះ​ចូល​ក្នុង​ទ្រុង​របស់​ខ្ញុំ​។ ខ្លួន​វា​ពាក់​កណ្ដាល​បាន​លយ​ចូល​ក្នុង​ទ្រុង ហើយ​វា​ព្យាយាម​ត្របាក់​ខ្ញុំ។ ​ខ្ញុំ​ក៏​បាន​ឱន​​ចុះ​ទៅ​បាត​ទ្រុង​​ ដើម្បី​គេច​ពី​ការ​វាយ​ប្រហារ។ ត្រី​ឆ្លាម​បាន​ត្របាក់​មក​ខ្ញុំ​៥-​៦​ដង​​វិះ​នឹង​ដាច់​ក្បាល​ទៅ​ហើយ ខ្វះ​តែ​​ប៉ុន្មាន​ចង្អាម​ទៀត​​ប៉ុណ្ណោះ។ ប៉ុន្តែ​សំណាង​​មាន​អ្នក​មក​ជួយ​ទាន់។ គេ​បាន​និយាយ​ថា​ នៅ​ទី​នោះ​ជាង​៣០​ឆ្នាំ​មក​ហើយ​មិន​ដែល​មាន​រឿង​នេះ​កើត​ឡើង​ទេ។

 

ក្រោយ​គ្រោះថ្នាក់​ត្រី​ឆ្លាម​វាយប្រហារ​កន្លង​ផុត​ទៅ Leonardoក៏​បាន​ជួប​រឿង​អាក្រក់​មួយ​ទៀត​គឺ​​ឆេះ​ម៉ាស៊ីន​ភ្លើង​យន្ត​ហោះ។ តារា​កើត​ក្នុង​រដ្ឋ California បាន​ប្រាប់​ហេតុការណ៍​ថា៖ “ខ្ញុំ​បាន​​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ Delta Airlines សំដៅ​ទៅ​ប្រទេស​រុស្សី។ ខ្ញុំ​បាន​ឃើញ​ម៉ាស៊ីន​យន្តហោះ​​ផ្ទុះ​ដោយ​ផ្ទាល់​ភ្នែក។ ខ្ញុំ​បាន​អង្គុយ​ងាក​ទៅ​មើល​ស្លាប​យន្តហោះ ភ្លាម​នោះ​វា​ក៏​ផ្ទុះ​ចេញ​ជា​អណ្ដាត​ភ្លើង។ ពួក​គេ​ក៏​បាន​ពន្លត់​ម៉ាស៊ីន​ហើយ​អ្នក​​ធ្វើ​​ដំណើរ​អង្គុយ​យ៉ាង​ស្ងៀមស្ងាត់។ ប៉ុន្មាន​នាទី​ក្រោយ​មក ពួក​គេ​បាន​សម្រួល​ម៉ាស៊ីន​ឡើង​វិញ​ហើយ​ក៏​​ចុះចត​ដើម្បី​រក​ជំនួយ។

 

លើ​​កទី​៣ Leonardo វិះ​នឹង​ស្លាប់​ម្ដង​ទៀត​ដោយ​គ្រោះ​ថ្នាក់​ពេល​លោត​ឆត្រយោង។ តារា​ក្នុង​រឿង “The Wolf of Wall Street” បាន​លោត​ចុះ​មក​ក្រោម ជំពាក់ជំពិន​ឆត្រយោង​ជាមួយ​​មនុស្ស​ម្នាក់​ទៀត​កណ្ដាល​អាកាស។ ប៉ុន្តែ​សំណាង​ល្អ ពួក​គេ​បាន​គ្រប់គ្រង​ស្ថាន​ការណ៍​​ល្អ​ ដោយ​ធ្លាក់​មក​មាន​ស្នាម​ជាំ​លើ​ខ្លួន​តិចតួច​និង​គ្មាន​របួស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ៕​​​​​​​​​​​​​​​

 

 

ចុចអាន៖តួ​ឯក​​ប្រុស “Titanic” ឈ្នះ​ក្ដី​រឿង​គេ​ចោទ​ថា​មាន​កូន​ជា​មួយ Rihanna
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail