កង ច័ន្ទវល័ក្ខណ៍ ក្លាយ​ជា​ប៉ូលិស​ស៊ើបអង្កេត​ក្នុង​រឿង​ថ្មី

កង ច័ន្ទវល័ក្ខណ៍ ក្លាយ​ជា​ប៉ូលិស​ស៊ើបអង្កេត​ក្នុង​រឿង​ថ្មី

តារា​សម្ដែង​និង​ម៉ូដែល​កញ្ញា  កង ច័ន្ទ​វល័ក្ខណ៍ ត្រូវ​បាន​ផលិតកម្ម 802AD ជ្រើសរើស​ឲ្យ​ចូល​រួម​សម្ដែង​ រឿង “ប៉ុបពីទៅ​ហូលីវូដ” នៅ​​ក្នុង​រឿង​នេះ នាង​ដើរ​តួ​ជា​ប៉ូលិស​ស្រី​ម្នាក់​មាន​​តួនាទី​ជា អ្នក​ស៊ើបអង្កេត តាម​ចាប់​ជន​​ល្មើស។
 

កង ច័ន្ទវល័ក្ខណ៍ ក្លាយ​ជា​ប៉ូលិស​ស៊ើបអង្កេត​ក្នុង​រឿង​ថ្មី
 

 

ស្រី​ស្អាត​វល័ក្ខណ៍ បាន​ប្រាប់​ក្នុង​រឿង​នេះថា នាង​គឺ​ជា ប៉ូលិស​ស្រី​ម្នាក់​ដែល​មាន​ប្រាជ្ញា​ឆ្លាតវៃ​ជា​ងប៉ូលិស​ផ្សេង​ទៀត  ដើម្បី​​​តាម​ចាប់​ជន​ល្មើស គឺ​នាង​ត្រូវ​មាន​ល្បិច​​ និង​យុទ្ធវិធី​ជា​ច្រើន​ក្នុង​ការ​ស៊ើបអង្កេត។ ជន​​ល្មើស​ដែល​ក្រុម​របស់​នាង​ត្រូវ​ចាប់​នោះ​ គឺ នាយ​សាន ម៉ៅ ថៅកែ​ក្លឹប​កម្សាន្ត​ឈ្មោះ “ហូលីវូដ” ព្រម​ទាំង​បក្សពួក។

កង ច័ន្ទវល័ក្ខណ៍ សូម​មិន​ពន្យល់​លំអិត​នៃ​សាច់​រឿង​ឡើយ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​សាច់​រឿង​ទាំង​មូល ដោយ​នាង​ស្នើ​ទស្សនិកជន​រង់ចាំ​តាមដាន​វិញចុះ។ នៅ​ក្នុង​រឿង​នេះ វល័ក្ខណ៍ មាន​​ប្លង់​ថត​ជិត១០ថ្ងៃ   តាម​រយៈ​ការ​សម្ដែង តារា​រូប​នេះ​បាន​ធ្វើ​ការ​វាយតម្លៃ​ថា រឿង “ប៉ុបពីទៅ​ហូលីវូដ” ពេល​ចាក់​បញ្ចាំង​ទៅ ច្បាស់​ទទួល​បាន​គាំទ្រ​ខ្លាំង​ជាក់​ជា​មិន​ខាន ព្រោះ​សាច់​រឿង​មាន​លក្ខណៈ​បែប​កំប្លែង ហើយ​តារា​សម្ដែង​សុទ្ធតែ​ជា តារា​ល្បីៗ​ថែម​ទៀត។

 
កង ច័ន្ទវល័ក្ខណ៍ ក្លាយ​ជា​ប៉ូលិស​ស៊ើបអង្កេត​ក្នុង​រឿង​ថ្មី
 
រឿង “ប៉ុបពីទៅ​ហូលីវូដ” គឺ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​​មួយ និយាយ​ពី​​មនុស្ស​ភេទ​ទី ៣ មួយ​ក្រុម ត្រូវ​បាន​សង្គម​រើស​អើង ដោយ​ក្នុង​រឿង​ទាំង​មូល មាន​ឈុត​ឆាក​កំប្លែង លាយ​មនោសញ្ចេតនា ស្នេហា ជា​ដើម។ តារា​សម្ដែង​នៅ​ក្នុង​រឿង​មាន​ដូច​ជា ឌុច លីដា អ៊ុន សិទ្ធា ប៉ុបពី ប៉ីប៉ីឌី នាយ សានម៉ៅ លោក ភីម៉ៃ និង​​តារា​កិត្តិយស ជា​ច្រើន​នាក់​ទៀត។

ខ្សែភាពយន្ត​​ខ្នាត​ធំ​​​នេះ ​ផលិត​ឡើង​ក្រោម​ការ​សហការ​គ្នា រវាង​​ក្រុមហ៊ុន ៣ មាន ផលិតកម្ម 802AD ផលិតកម្ម Rock និង​ក្រុម​ហ៊ុន Sabay Digital Corporation។ សាច់​រឿង​ទាំង​មូល​បាន​ថត​បញ្ចប់​ហើយ​កាល​ពី​ជាង​១ខែ​មុន ចំពោះ​ការ​ចាក់​បញ្ចាំង គ្រោង​ធ្វើ​នៅ​ដើម​ឆ្នាំ ២០១៦​នេះ នៅ​តាម​រោងភាពយន្ត​ទំនើប​នានា ក្នុង​រាជធានី​ភ្នំពេញ៕

កង ច័ន្ទវល័ក្ខណ៍ ក្លាយ​ជា​ប៉ូលិស​ស៊ើបអង្កេត​ក្នុង​រឿង​ថ្មី
 
កង ច័ន្ទវល័ក្ខណ៍ ក្លាយ​ជា​ប៉ូលិស​ស៊ើបអង្កេត​ក្នុង​រឿង​ថ្មី

កង ច័ន្ទវល័ក្ខណ៍ ក្លាយ​ជា​ប៉ូលិស​ស៊ើបអង្កេត​ក្នុង​រឿង​ថ្មី

អត្ថបទ៖ ខុត សីហា