ក្ដៅ​ៗ​បទ Original song “ទី​បំផុត” របស់ ហេង ពិទូ ចេញ​ជា​ផ្លូវ​ការ


ក្ដៅ​ៗ​បទ Original song “ទី​បំផុត” របស់ ហេង ពិទូ ចេញ​ជា​ផ្លូវ​ការ

កាលពី​ប៉ុន្មាន​នាទី​មុន​នេះ​បទ​ចម្រៀង​ថ្មី​របស់​លោក ហេង ពិទូ បាន​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ហើយ បន្ទាប់​ពី​ចេញ Teaser ខ្លី​​ធ្វើឲ្យ​អ្នក​គាំទ្រ​ទន្ទឹម​រង់ចាំ​អស់​ពេល​ជិត​មួយ​ខែ​មក​នេះ។ “ទី​បំផុត” គឺជា​ចម្រៀង​ដែល​ចង់​បង្ហាញ​ពី​គូស្នេហ៍​មួយ​គូ​ ដែល​​មាន​ភាព​រកាំរកូស​ជាមួយ​គ្នា ផ្ដើម​ចេញ​ពី​រឿង​រ៉ាវ​ស្នេហា​ចាស់​ភាគី​ខាង​ប្រុស។

 

ក្ដៅ​ៗ​បទ Original song “ទី​បំផុត” របស់ ហេង ពិទូ ចេញ​ជា​ផ្លូវ​ការ

 

ចម្រៀង​ថ្មី​របស់ ហេង ពិទូ នេះ​គឺ​មិន​មាន​ក្នុង​ផលិតកម្ម​ទេ តែ​លោក​បាន​បង្ហោះ​ចូល Chanel YouTube ផ្ទាល់​ខ្លួន។ សាមី​ខ្លួន​ធ្លាប់​បាន​​បង្ហោះ​ថា​ប្រសិន​បើ​ចម្រៀង​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​លោក​នឹង​មាន​កម្លាំង​ចិត្ត​ធ្វើ  Original song បន្ត​ទៀត។ សូម​ប្រិយមិត្ត​ជួយ​គាំទ្រ​ស្នាដៃ​ថ្មី​របស់​តារា​ចម្រៀង​សំឡេង​ស្អក​នេះ​ផង។

 

តោះ! ទស្សនា​វីដេអូ​ចម្រៀង​ខាងក្រោម៖

 

អត្ថបទ៖ទ្រី រ៉ាវី