​ក្រសួងសុខាភិបាល​ចេញ​សារ​ព្រមាន​ហាម​មិន​ឲ្យ​ផឹក​ស្រាស​ ឬស្រាថ្នាំ

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​នេះ​ក្រសួងសុខាភិបាល​បានចេញ​សារ​ព្រមាន​ក្នុង​បំណង ដាស់តឿន និង​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទូទាំងប្រទេស​ឲ្យ​ឈប់​ផឹក​ស្រាស ឬ​ស្រាថ្នាំ​។ ក្នុង​សារ​ព្រមាន​ដាក់​ចំណងជើង​ថា «​ស្រាស ឬ ស្រាថ្នាំ ដែល​ផលិត​នៅក្នុង​តំបន់​យើង​នេះ មាន​កម្រិត ជាតិពុល​ខ្ពស់​»​។​

​ការចេញ​សារ​ព្រមាន​នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រជាពលរដ្ឋ​នៅ​ខេត្តក្រចេះ​១៩០​នាក់បាន​ពុល​ស្រាស និង​ស្លាប់​រហូតដល់​២១​នាក់គិត​ចាប់ពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​មក​៕

​ក្រសួងសុខាភិបាល​ចេញ​សារ​ព្រមាន​ហាម​មិន​ឲ្យ​ផឹក​ស្រាស​ ឬស្រាថ្នាំ