​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៥ ៖ សម្លាប់​មនុស្ស​២២៦៥​នាក់​របួស​៧៥១០​នាក់

​រាជធានី​ភ្នំពេញ​៖​របាយការណ៍​ស្តីពី​គ្រោះថ្នាក់​ចរាចរណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ បានបង្ហាញ​ឲ្យ​ដឹងថា​នៅ​ឆ្នាំ​២០១៥​នេះ​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​នៅ ទូទាំងប្រទេស​កម្ពុ​ជាមាន​ចំនួន​៤៥៩៥​លើក សម្លាប់​មនុស្ស​ចំនួន​២២៦៥​នាក់ (​ជនបរទេស​២០​នាក់​) និង​របួស​មនុស្ស ៧៥១០​នាក់ (​របួសធ្ងន់​៤៤១៣​នាក់ ជនបរទេស​១២០​នាក់​) ហើយ​គិត​ជា​មធ្យម​ក្នុង​មួយថ្ងៃ មាន​គ្រោះថ្នាក់​ចរាចរណ៍​១២​លើក សម្លាប់​មនុស្ស​៦​នាក់ និង​របួស​ប្រមាណ​២០​នាក់​។ 

​    ​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍ របស់​អគ្គស្នងការ​ន​រគ​បាល​ជាតិ​នេះ ត្រូវបាន​ប្រកាស​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ធា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ នៅក្នុង​ពិធី​ប្រជុំ​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ 

​    ​របាយការណ៍ ដដែល​បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៥​នេះ បណ្តាល​ឲ្យ​ខូចខាត​រថយន្ត ៧៥៧៥​គ្រឿង ក្នុងនោះ​ទោចក្រយានយន្ត ៤៨២៧​គ្រឿង រថយន្ត​តូច​១៦០២​គ្រឿង រថយន្ត​ធំ ៧១៣​គ្រឿង និង​យាន​ផ្សេងៗ​៤៣៣​គ្រឿង ហើយ​មូល​ហេតុដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ច្រើនជាងគេ កត្តា​មនុស្ស​រួមមាន បើកបរ​លើស​ល្បឿន មិន​គោរព​សិទ្ធិ​អា​តិ​ភាព មិន​ប្រកាន់​ស្តាំ ប្រជែង ស្រវឹង ជាដើម​៕ 

​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៥ ៖ សម្លាប់​មនុស្ស​២២៦៥​នាក់​របួស​៧៥១០​នាក់
​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៥ ៖ សម្លាប់​មនុស្ស​២២៦៥​នាក់​របួស​៧៥១០​នាក់
​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ​២០១៥ ៖ សម្លាប់​មនុស្ស​២២៦៥​នាក់​របួស​៧៥១០​នាក់