សម្តេចក្រឡាហោម បញ្ជាឲ្យបង្រ្កាប រថយន្តល្មើស ចរាចរណ៍ របស់រដ្ឋមន្ត្រី

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃអង្គា ទី១៥ ខែធ្នូ ឆ្នាំ២០១៥ បានបញ្ជាយ៉ាងដាច់ណាត់ ឲ្យមន្ត្រីនគរបាលចរាចរណ៍ ធ្វើការបង្រ្កាបឲ្យខាងតែបាន លើរាល់រថយន្តល្មើសរបស់ រដ្ឋមន្ត្រីណាមួយ មកផាកពិន័យ ជាមួយនឹងការលើកទឹកចិត្តឲ្យមន្ត្រី ចរាចរណ៍នោះ នឹងបានឡើងសកិ្ត។

ថ្លែងនៅក្នុងពិធីប្រជុំប្រកាសសមាសភាព គណៈកម្មធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្តីការ ក្រសួងមហាផ្ទៃថា “ខ្ញុំសូមស្នើឲ្យមន្ត្រីនគរបាលចរាចរណ៍ ចាប់ផាកពិន័យរថយន្ត ល្មើសច្បាប់របស់ រដ្ឋមន្ត្រីនោះឲ្យបាន។ ខ្ញុំនឹងតម្លើងឋានន្តរសកិ្តជូន ”។

សម្តេចក្រឡាហោម បានបន្តទៀតថា ក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់មន្ត្រីនគរបាលចរាចរណ៍ អនុវត្តច្បាប់ ដោយក្នុង១ថ្ងៃ ផ្តល់ឧបត្ថម្ភប្រាក់បនែ្ថម ចំនួន៤០០០រៀល ។

គួរបញ្ជាក់ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងត្រូវអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦តទៅ ជាមួយនឹងវិធានការ ក្តៅមួយចំនួន ក្នុងគោលបំណងលើកកម្ពស់ស្មារតី ការគោរពច្បាប់ចរាចរណ៍ ប្រយោជន៍កាត់បន្ថយ គ្រោះថ្នាក់តាមដងផ្លូវ ដែលមានចំនួនយ៉ាងតិចណាស់ ចំនួន៦នាក់ ក្នុងមួយថ្ងៃៗ៕  

សម្តេចក្រឡាហោម បញ្ជាឲ្យបង្រ្កាប រថយន្តល្មើស ចរាចរណ៍ របស់រដ្ឋមន្ត្រី