អគ្គិភ័យឆាបឆេះ ផ្ទះពលរដ្ឋអស់៥ខ្នង និងទ្រព្យសម្បត្តិ ជាង៦ម៉ឺនដុល្លារ

ភ្នំពេញ៖ យោងតាម សេចក្តីរាយការណ៍ ពីភ្នាក់ងារប្រចាំ ខេត្តបាត់ដំបងបាន ឲ្យដឹងថា នៅវេលាម៉ោង ៦និង៤៥នាទី ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចក្រុមទី១២ ស្ថិតក្នុងភូមិរតនៈ ឃុំរតនៈ ក្រុងបាត់ដំបង មានអគ្គិភ័យមួយបាន ឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់ចំនួន៥ខ្នង ខូចខាតទ្រព្យសម្បត្តិ ប្រមាណជាជាង ៦ម៉ឺនដុល្លារ។

សមត្ថកិច្ចប្រាប់ថា ម្ចាស់ផ្ទះត្រូវភ្លើងឆេះទី១ មានឈ្មោះប៊ុន ឈន ភេទប្រុសអាយុ៤៤ឆ្នាំមុខ របរលក់ចាបហ៊ួយ ផ្ទះសង់អំពីឈើទំហំ៤ X ២៥ម៉ែត្រ ត្រូវបាត់បង់ទ្រព្យសម្បត្តិ ប្រហែល៣ម៉ឺនដុល្លារ ទី២ឈ្មោះ ស៊ុន ស៊ុយ ភេទ ប្រុស អាយុ៦១ឆ្នាំ ផ្ទះ៤ X ២៥ម៉ែត្រ អស់ទ្រព្យសម្បត្តិប្រហែល ២ម៉ឺនដុល្លារ ទី៣ឈ្មោះ ធូ ប៊ុនធឿន ភេទប្រុស អាយុ៥៣ឆ្នាំផ្ទះ៧X១២ អស់ទ្រព្យសម្បត្តិជាង ១ម៉ឺនដុល្លារ ទី៤ឈ្មោះ អេង ណារ៉ុង អស់ប្រហែល៤ពាន់ដុល្លារ និងទី៥ឈ្មោះ យឹង កុយ អស់ប្រហែល ២ពាន់ដុល្លារ។

មូលហេតុនៃការឆេះគឺម្ចាស់ផ្ទះឈ្មោះ ប៊ុន ឈន ផ្ទះលក់ចាបហ៊ួយនិងលក់សាំង បានហៅអ្នករែកនំបញ្ចុក លក់តាមផ្លូវមកហូបក្បែរកន្លែងសាំង ក៏ឆាបភ្លើងចេញ ពីអំរែកនំបញ្ចុក ឆេះតែម្តង។

ក្នុងហេតុការណ៍ភ្លើងឆេះនេះត្រូវបានរថយន្តពន្លត់អគ្គិភ័យនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន៣គ្រឿង បានមកធ្វើអន្តរាគមន៍ បាញ់ពន្លត់ក្នុងប្រើប្រាស់ទឹក អស់ជាច្រើនរថយន្ត ទើបភ្លើងរលត់ទៅវិញ៕