ក្រុមការងារមន្ទីរ ធនធានទឹក ចុះធ្វើការជួសជុល តួទំនប់អាងទឹករនេស ដែលមានរន្ធ នាគហូរច្រោះ

ភ្នំពេញ៖ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប រួមនឹងសហគមន៍ កសិករប្រើប្រាស់ទឹក នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៥ បានចុះធ្វើការជួសជុល តួទំនប់អាងទឹករនេស ដែលមានរន្ធនាគហូរច្រោះ ។

សេចក្តីរាយការណ៍ព័ត៌មានពីក្រសួងធនធានទឹក និង ឧតុនិយម ឲ្យដឹងថា លោក ឃី នាង ប្រធានមន្ទីរ ធនធាន ទឹក និងឧតុនិយមខេត្តកែប បានប្រាប់ឱ្យដឹងថា អាងទឹករនេស ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ត្រូវបានកសាងឡើងដោយកម្លាំងពលកម្មរបស់ប្រជាជន ក្នុងសម័យប៉ុលពត ។ អាងទឹកនេះ អាចស្តុក ទឹកបាន ប្រមាណជាង ៦ លានម៉ែត្រគូប និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាបានចំនួន ៧០០ ហិកតា ស្រូវប្រាំង ចំនួន ៣០០ ហិកតា និងដំណាំរួមផ្សំ ចំនួន ១៥០ ហិកតា ពិសេសផ្តល់ទឹកសម្រាប់ប្រើ ប្រាស់ប្រចាំ ថ្ងៃដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះជិត ៥០០ គ្រួសារ ។

លោក ឃី នាង បន្តថា បន្ទាប់ពីបានសាងសង់រួច មកដល់ពេលបច្ចុប្បន្ន ទំនប់នេះមានអាយុកាលជាង ៣០ ឆ្នាំ មកហើយ ។ តំបន់នេះទៀតសោត ជាអតីតសមរភូមិ ដែលមិនអនុញ្ញាតឱ្យយើងចូលធ្វើការជួសជុលបានទេ ធ្វើឱ្យអាងទឹកនេះ រងនូវការខូចខាត និងត្រូវទុកចោលទាំងស្រុង ។

លោកប្រធានមន្ទីរ បន្ថែមថា ក្រោយប្រទេសជាតិមានសន្តិភាពបរិបូរណ៍ មន្ទីរបានធ្វើការជួសជុល ទំនប់អាងនេះ ឡើងវិញជាបន្តបន្ទាប់ និងបន្តប្រើប្រាស់រហូតដល់បច្ចុប្បន្ន ។ ប៉ុន្តែដោយសារយើងពុំ ដែលបានធ្វើការជួសជុល ទ្រង់ទ្រាយធំ ដូចនេះតួទំនប់តែងតែមានរន្ធនាគហូរច្រោះជាញឹកញាប់ ។ 

លោក ឃី នាង បានបន្តថា ក្នុងគម្រោង ០៣ ឆ្នាំ រំកិលរបស់ក្រសួង អាងទឹកនេះនឹងត្រូវធ្វើការជួសជុលទាំងស្រុង នៅក្នុងឆ្នាំ ២០១៧ ខាងមុខនេះ ៕