ក្មេងទំនើង ចាស់ទំនើង ៥នាក់ ត្រូវឃាត់ខ្លួន យកទៅអប់រំ ព្រោះរឿងបង្ហោះ កាណូតក្នុងភូមិ

ពោធិ៍សាត់៖ក្មេងទំនើង ចាស់ទំនើង ៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ អន្សាចំបក់ ឃាត់ខ្លួនយកទៅអប់រំ បន្ទាប់ពីក្រុមនេះ បាននាំគ្នាបង្ហោះកាណូត លើផ្ទៃទឹកស្ថិតនៅក្នុងភូមិថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្ត ពោធិ៍សាត់។

យោងតាមគេហទំព័រអគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថា ក្មេងទំនើងចាស់ទំនើង ទំាង៥នាក់នេះ ត្រូវបាន ឃាត់ខ្លួន នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីក្រុមនេះ បាននាំគ្នាបើកកាណូត បង្ហោះលើផ្ទៃទឹក ក្នុងភូមិថ្គោល ឃុំអន្សាចំបក់។

នគរបាលប៉ុស្តិ៍រដ្ឋបាលអន្សាចំបក់ បានឲ្យដឹងថា ក្មេងទំនើង ចាស់ទំនើង ដែលត្រូវឃាត់ខ្លួននេះ ទី១.ឈ្មោះ ណែម នី ភេទប្រុស អាយុ៣៤ឆ្នាំ, ទី.២ឈ្មោះ អ៊ុំ ធី ភេទប្រុស អាយុ៣៤ឆ្នាំ, ទី.៣ឈ្មោះ ឆៃ ប៊ុនឆាន់ ភេទប្រុស អាយុ២០ឆ្នាំ, ទី.៤ឈ្មោះ បេ ជឿង ភេទប្រុស អាយុ៣៧ឆ្នាំ និងទី.៥ឈ្មោះ សៀង វ៉េ អ្នកទាំងអស់ រស់នៅ ភូមិថ្គោល ឃុំអន្សាចំបក់។

បើតាមមេប៉ុស្តិ៍នគរបាល អន្សាចំបក់ បានបញ្ជាក់ថា ក្រុមក្មេងទំនើង ចាស់ទំនើង ដែលសមត្ថកិច្ច ចាប់ឃាត់ខ្លួន ទំាង ៥នាក់ នេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការអប់រំនៅប៉ុស្តិ៍ ហើយបានឱ្យធ្វើ កិច្ចសន្យា បញ្ឈប់ការបង្ហោះកាណូត បែបនេះតទៀត ប្រសិនបើ លើកក្រោយ នៅតែមិនរាងចាល សមត្ថកិច្ច និងចាត់វិធានការ តាមផ្លូវច្បាប់៕

ក្មេងទំនើង ចាស់ទំនើង ៥នាក់ ត្រូវឃាត់ខ្លួន យកទៅអប់រំ ព្រោះរឿងបង្ហោះ កាណូតក្នុងភូមិ