បុរសអ្នករើស អេតចាយម្នាក់ ត្រូវអ្នកមានអំណាច បាញ់មួយគ្រាប់ របួសធ្ងន់ គ្រាន់តែដាក់ រទេះអេតចាយ ទើសផ្លូវ រថយន្តបន្តិច

ភ្នំពេញ៖បុរសម្នាក់ ជិះរថយន្តស៊េរី ទំនើបមួយគ្រឿង ម៉ាក Lexus 570 ពណ៌ខ្មៅ មិនចាំស្លាកលេខ តែចិត្តខ្មៅ ដោយគ្រាន់តែ បុរសជាអ្នក រើសអេតចាយម្នាក់ ឈប់រទេះដើម្បីសំបកកំប៉ុង ទើសផ្លូវបន្តិច បានដកកាំភ្លើងខ្លី បាញ់ពីក្នុងឡាន១គ្រាប់ បណ្តាលឲ្យត្រូវ ចំចង្កេះរងរបួសធ្ងន់ធ្ងរ ដេកថ្ងូរននៀលលើដី ដោយក្តីចុកចាប់ជាទីបំផុត។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ករណីបាញ់នេះ បានកើតឡើង នៅម៉ោង ១៖៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ តាមផ្លូវ១០៥ កែងនឹងផ្លូវ ៤៣២ ស្ថិតនៅក្នុងសង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាប្រភពព័ត៌មាន ពីន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ស្ទើរតែរៀងរាល់យប់ គេតែងតែឃើញ បុរសរើសអេតចាយនោះ អូសរទេះដើររើស សំបកកំប៉ុង និងរបស់ផ្សេងៗ ដែលគេ ទុកចោលនៅមុខផ្ទះ ដើម្បីយកទៅលក់ គ្រាន់បានកំរៃ ចិញ្ចឹមប្រពន្ធ និងកូននៅឯផ្ទះ តែថ្ងៃនេះជាអកុសល សំរាប់បុរសក្រីក្រម្នាក់នេះ គ្រាន់តែដាក់រទេះ ទើសផ្លូវ អ្នកមានចិត្តខ្មៅបន្តិច ធ្វើឲ្យអ្នកមានចិត្តខ្មៅនោះ ដកកាំភ្លើងខ្លីពី ក្នុងឡានបាញ់១គ្រាប់ សំដៅទៅបុរសក្រីក្រ ដែលរើសអេតចាយ បណ្តាលឲ្យត្រូវដេលដួលននៀលលើដី ដោយក្តីចុកចាប់បំផុត។

សេចក្តីរាយការណ៍ បានបន្តទៀតថា អ្វីដែលឲ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចហួសចិត្តនោះ គឺរថយន្តសង្គ្រោះបន្ទាន់ គ្រាន់តែឮថាបុរសរងគ្រោះ ជាអ្នករើសអេតចាយ គ្មានឃើញរថយន្តសង្គ្រោះ ណាចេញមកដឹកយកទៅសង្គ្រោះនោះទេ តែបើឮថាជាអ្នកមានវិញ រថយន្តពេទ្យឯកជនទាំងនោះ បើកប្រដេញគ្នាមិនខ្លាចស្លាប់ ដើម្បីមកដណ្តើមគ្នាដឹក ។ ជាចុងក្រោយដោយសារចាំរថយន្តពេទ្យយូរពេក ទើបលោកមេប៉ុស្តិ៍បឹងត្របែក ដឹកតាមម៉ូតូយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត៕