កូរ៉េចង់ពង្រឹងបន្ថែម លើកិច្ចសហប្រតិបត្តិការ ផ្នែកយោធា ជាមួយកម្ពុជា

ភ្នំពេញ៖ លោក  គីម ស៊ុងចាន់ សមាជិកគណៈកម្មាធិការ ការពារជាតិរដ្ឋសភា នៃសាធារណៈរដ្ឋកូរ៉េ បានថ្លែងថា កូរ៉េ មានបំណងចង់ពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ ផ្នែកយោធាជាមួយកម្ពុជា ឲ្យកាន់ខ្លំាងបន្តទៀត ។

ក្នុងជំនួបជាមួយ ងួន ញ៉ិលអនុប្រធាទី២ រដ្ឋសភា នាព្រឹកថ្ងៃទី១៥ធ្នូ នៅវិមានរដ្ឋសភា លោក គីម ស៊ុងចាន់ បានគូសបញ្ជាក់ថា ប្រទេសកូរ៉េនិងកម្ពុជាបានស្តារផ្នែកការទូត ឆ្នាំ១៩៩៧  ដែលពីរឆ្នាំទៀតជាខួបទី២០ ហើយ។  រយៈពេលកន្លងមកការសហការគ្នា បានទទួលបានជោគជ័យហើយដែរ។ ព្រមជាមួយគ្នានេះ លោកគិតថា ក៏នៅមានចំណុចមួយចំនួន មិនទាន់បានសហការគ្នា ឬក៏ទទួលភាពជោគជ័យ ដូច្នេះ ត្រូវទាមទារពិភាក្សាឲ្យទទួលបាន ជោគជ័យលើគ្រប់វិស័យ ក្នុងនោះគឺវិស័យយោធា មិនទាន់បានខ្ពង់ទេ បើប្រៀបធៀបជាមួយផ្នែកផ្សេងៗទៀត”។

លោកសង្កត់ធ្ងន់ថា “ដូច្នេះសម្រាប់ទស្សនកិច្ច របស់គណៈប្រតិភូខ្ញុំផ្ទាល់នេះ ដើម្បីពិភាក្សាគ្នារឿងយោធា  រវាងប្រទេសកម្ពុជានិងសាធារណរដ្ឋកូរ៉េ  ឲ្យបានទទួលបានជោគជ័យ ។ ព្រោះកន្លងមកផ្នែកយោធាជើងទឹក មិនទាន់បានធ្វើកិច្ចសហប្រតិបត្តិការគ្នានោះទេ។  នៅកម្ពុជាមានតំបន់កំពង់ផែមួយដែលស្អាត អាចធ្វើការហ្វឹកហាត់បាននៅទីនោះ។ បន្ទាប់ពីខ្ញុំត្រឡប់ទៅវិញ ខ្ញុំនឹងស្វែងរកកងកម្លាំងយោធា ផ្នែកជើងទឹកនៅកម្ពុជា ពិសេសនោះតំបន់កំពង់សោម ។

ជាមួយគ្នានោះដែរ លោក គីម ស៊ុងចាន់ ថ្លែងថា សម្រាប់ការចង់ធ្វើការពង្រឹង កិច្ចសហប្រតិបត្តិការនេះ ប្រសិនបើភាគីកម្ពុជាមានបំណង នោះសង្ឃឹមថា នឹងទទួលបានជោគជ័យជាមិនខាន។ ជារៀងរាល់ឆ្នំាកម្ពុជា តែងតែបានបញ្ជូនកងកម្លាំងយោធា ទៅហ្វឹកហាត់នៅ សាធារណរដ្ឋកូរ៉េ ។

ចំណែកលោក ងួន ញ៉ិល បានមានប្រសាសន៍ថា សម្រាប់ទស្សនកិច្ចរបស់គណៈប្រតិបតិភូកូរ៉េ បានផ្តល់លទ្ធភាពទេ្វភាគីឡើងថែមទៀត ក្នុង ការពង្រឹង និងពង្រីកនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អ រវាងស្ថាប័ននីតិប្បញ្ញតិ្តនៃប្រទេសទំាងពីរ៕

កូរ៉េចង់ពង្រឹងបន្ថែម លើកិច្ចសហប្រតិបត្តិការ ផ្នែកយោធា ជាមួយកម្ពុជា

កូរ៉េចង់ពង្រឹងបន្ថែម លើកិច្ចសហប្រតិបត្តិការ ផ្នែកយោធា ជាមួយកម្ពុជា