លទ្ធភាពទិញ ខុនដូរបស់ ពលរដ្ឋកម្ពុជា ច្រើនជាងជនបរទេស នាពេលបច្ចុប្បន្ន

ភ្នំពេញ៖ ដើមឡើយមានតែ ជនបរទេសប៉ុណ្ណោះ ដែលស្នាក់នៅក្នុងខុនដូរ តែបច្ចុប្បន្នភាពនេះវិញពលរដ្ឋខ្មែរមួយ ចំនួន ក៏មានលទ្ធភាពជាវ ខុនដូរស្នាក់នៅផងដែរ ហើយមានចំនួន ច្រើនជាងជនបរទេសទៅទៀត ។

ទន្ទឹមនឹងការរីកចំរើនស្ទើរ គ្រប់វិស័យ កម្ពុជាមានការរីកចំរើនខ្លាំងផងដែរទៅលើវិស័យសំណង់ ដែលបច្ចុប្បន្នមាន វិនិយោគិន ទាំងជាតិនិងបរទេស បានប្រកួតប្រជែងគ្នាលើការស្ថាបនាខុនដូររៀងៗខ្លួន ។

ក្នុងចំនោមខុនដូរ ទាំងនោះ ព្រីនស៏ រៀលអីស្តេត ខេមបូឌា អ៊ិនវេសមិន ក៏បានបោះទុនជាច្រើនលានដុល្លាផងដែរ ទៅលើការស្ថាបនាខុនដូរនៅខាងត្បូងមហាវិថីនរោត្តម ដែលនេះសបញ្ចាក់ថា ការរីកចំរើននេះ ជាមុខមាត់ល្អមួយ នៃដំណើរឆ្ពោះទៅរកការរីកចំរើនខ្លាំងក្លានាពេលខាងមុខ ។

ស្ថិតនៅក្នុងពិធីសម្ភោធលក់គម្រោងរបស់នាព្រឹកថ្ងៃទី១៥ ខែធ្នូនេះ ឯ.ឧ ប៉ា សុជាតិវង្ស អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញបានមានប្រសាសន៏ថា «កម្ពុជាមានសុខសន្តិភាពពេញលេញ មានស្ថិរភាព នយោបាយ ដែលជាមូលដ្ឋានគ្រឹះនៃក្នុងការជំរុញអោយមានការអភិវឌ្ឍន៏លើគ្រប់វិស័យ និងមានលំនឹង ម៉ាក្រូសេដ្ឋកិច្ច ជាពិសេសមានកំណើនសេដ្ឋកិច្ចខ្ពស់ និងអតិផរណាទាប »។

លោកបន្តថាជាមួយនឹងកំណើនសេដ្ឋកិច្ចគួរអោយកត់សំគាល់នេះ ប្រទេសបានប្រែក្លាយពីប្រទេស កំពុង អភិវឌ្ឍន៏ មានចំណូលទាប មកជាមានចំនូលមធ្យម ដែលបញ្ចាក់អោយកាន់តែច្បាស់ថា អំណាចទិញ របស់ ប្រជាជនកម្ពុជា មានការរីកចំរើនជាបន្តបន្ទាប់ ដែលជាសក្ដានុពលដ៏ធំ សំរាប់ការអភិវឌ្ឃន៏លើវិស័យអចលនទ្រព្យ ។

លោក LI MIN អគ្គនាយកនៃក្រុមហ៊ុនព្រីនស៏រៀលអ៊ីស្តេត ខេមបូឌា អ៊ិនវេសមិនបានលើកឡើងថា ការមកបោះទុន វិនិយោគនៅកម្ពុជានេះពិតជាមានមោទនភាពណាស់ ដោយសារការរកស៊ីមានសក្ដានុពលខ្ពស់ ដែលសង្ឃឹមយ៉ាង មុតមាំថា អាជីវកម្ន១នេះ ទទួលបានជោគជ័យ ។

លោកបន្តថា ក្រុមហ៊ុនក៏បានដកថវិការ២ដុល្លារក្នុង១ម៉ែត្រការ៉េ នៃចំនួនសរុប១០ម៉ឺនមែត្រការ៉េនៃខុនដូររបស់ខ្លួន ដើម្បីដាក់ចូលមូលនិធិរៀលអីស្តេតក្នុងន័យជួយឧបត្ថម្ភដល់ជនក្រីក្រនៅកម្ពុជាផងដែរ ។

គួរបញ្ចាក់ថា ទំហំទឹកប្រាក់វិនិយោគលើវិស័យអចលទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ មានទំហំរហូតដល់ទៅ ១ពាន់៥រយលានដុល្លារ នាឆ្នាំ២០១៥នេះ៕