របៀបបិទ​កម្មវិធី​ដែល​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង Google Play Store

ប្រសិនបើអ្នកជាអ្នកប្រើប្រាស់ឧបករណ៍ Android ក្រោយ​ពេល​តំឡើង​កម្មវិធី​ហើយ​ម្តងៗ Google Play Store តែង​តែ​ធ្វើ​ការ​អាប់ដេត​កម្មវិធីដែល​យើង​បាន​តំឡើង​ហើយ ដោយ​ស្វ័យ​ប្រវត្តិ (Auto Update Apps)។ ដូច្នេះថ្ងៃនេះ ខេមបូ រីផតនឹងធ្វើការណែនាំពីរបៀបបិទការអាប់ដេតដោយស្វ័យប្រវត្តិនេះ ជាមួយ​នឹងវិធីដ៏ងាយៗ។

របៀបបិទ​កម្មវិធី​ដែល​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង Google Play Store

របៀបបិទការអាប់ដេតដោយស្វ័យប្រវត្តិ

  • ដំបូងសូមបើកចូលទៅកាន់ Google Play Store រួចធ្វើការអូស Navigation Drawer ដែល​នៅ​ខាងធ្វេង > រួចជ្រើសរើសយក Setting
  • សូមចុចត្រង់ពាក្យ Auto-Update apps
  • សូមជ្រើសរើសយកពាក្យ Do not auto-update apps (មិនអនុញ្ញាតអោយអាប់​ដេត​ដោយ​ស្វ័យ​ប្រវត្តិ) > នោះកម្មវិធីដែលអ្នកបានតំឡើងនឹង​មិនអាប់ដេតដោយស្វ័យប្រវត្តិទៀតទេ

សូមបញ្ជាក់ផងដែរថា អ្នកក៏អាចធ្វើការជ្រើសរើសអោយ កម្មវិធីទាំងនោះអាប់ដេតដោយ​ស្វ័យប្រវត្តិតាម​រយៈ Wi-Fi ក៏បាន​ និង តាមគម្រោងអ៊ីនធើណេតក៏បានដែរ។

របៀបបិទ​កម្មវិធី​ដែល​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង Google Play Store

ហើយប្រសិនបើអ្នកចង់អាប់ដេត កម្មវិធីនីមួយៗ អ្នកក៏អាចចូលទៅអាប់ដេតបានដែរដោយ៖

  • ចូលទៅកាន់ Google Play Store រួចធ្វើការអូស Navigation Drawer ដែលនៅខាងធ្វេង > រួច​ជ្រើស​រើសយក My apps & games
  • បន្ទាប់មកអ្នកនឹងបានឃើញកម្មវិធីដែលស្ថិតនៅ ផ្នែកតម្រូវអោយអាប់ដេត និង ផ្នែកដែលអាប់​ដេតរួច​ហើយ
  • ចំពោះកម្មវិធីដែលស្ថិតនៅផ្នែកតម្រូវអោយអាប់ដេត អ្នកអាចអាប់ដេតវាម្តងទាំងអស់ក៏បាន ឬ អាប់ដេតម្តងមួយក៏បានដែរ។

របៀបបិទ​កម្មវិធី​ដែល​អាប់​ដេត​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង Google Play Store

ម្យ៉ាងវិញទៀត អ្នកក៏អាចចូលទៅបិទ ការបង្កើត​ Icon បង្កើតថ្មី ដែលតែងតែលោតនៅលើ Home screen នៅពេលដែលយើងទាញយកកម្មវិធីរួច ដែលធ្វើអោយ Home​ screen របស់យើងរញ៉េរញ៉ៃដោយ៖

  • ចូលទៅកាន់ Google Play Store រួចធ្វើការអូស Navigation Drawer ដែលនៅខាងធ្វេង > រួចជ្រើសរើសយក Setting
  • ត្រង់ពាក្យថា Add icon to home screen > សូមធ្វើការដោះធីកវាចេញ > នោះក្រោយពេលទាញយក និង តំឡើងកម្មវិធីអ្វីមួយរួចហើយ អ្នកនឹងមិនឃើញមាន Icon បង្កើត​ថ្មី​លើ Home screen របស់អ្នកទៀតទេ។

សំរាប់ឧបករណ៍ Android វាមានអ៊ីនធើហ្វេសច្រើនផ្នែកបន្តិច ដូច្នេះខេមបូរីផត​សង្ឃឹមថាចំនុច​ខាង​លើ​ដែល​យើងបង្ហាញអ្នកទាំងអស់គ្នា នឹងអាចជួយអ្នករៀបចំ Home screen អោយមានរបៀបរៀបរយ ដើម្បីអោយមើលទៅគួរអោយចង់ប្រើប្រាស់។

  • ដោយ: Samphas
  • 11:08 AM, 15 December
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ