ISIS ចាប់ផ្ដើម​វាយ​ចូល​ក្រុង Ramadi របស់​អ៊ីរ៉ាក់

​អ៊ីរ៉ាក់​៖​ក្រុម​សកម្មប្រយុទ្ធ ISIS បានចាប់ផ្ដើម​វាយ​សម្រុកចូល​ទីក្រុង​Ramadi ប្រទេស​អ៊ីរ៉ាក់​ក្នុង​គោលបំណង​ដណ្ដើម​ទីក្រុង​មួយ​នេះ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ខណៈដែល​កងកម្លាំងរ​ដ្ឋា​ភិ​បាល​អ៊ីរ៉ាក់​ក៏​កំពុង​ព្យាយាម​ដណ្ដើម​ទីក្រុង Ramadi មកវិញ​ផងដែរ​។​

​សន្តិសុខ​អ៊ីរ៉ាក់​ថ្លែងថា ទាហាន​អ៊ីរ៉ាក់​ប្រមាណ​៣៥​នាក់ និង​កុលសម្ព័ន្ធ​និកាយ​ស៊ុន​នី​ជាច្រើន​នាក់​ផ្សេងទៀត ត្រូវ​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​សម្លាប់​ដោយ​ធ្វើអត្តឃាត​បំផ្ទុះ​គ្រាប់បែក​រថយន្ត​។ យ៉ាងណាក៏ដោយ កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ឡោមព័ទ្ធ​នៅ​ទីក្រុង Ramadi ដើម្បី​រៀបចំ​សម្រាប់​ការវាយប្រហារ​។​

​គួរ​បញ្ជាក់ថា តាមការអះអាងរបស់​យោធា​អាមេរិកថា មនុស្ស​ប្រមាណ​៦០០​នាក់ ទៅ​១,០០០​នាក់ ជា​ក្រុម​សកម្មប្រយុទ្ធ​នៅក្នុង​ទីក្រុង Ramadi ប្រទេស​អ៊ីរ៉ាក់​នេះ​ផងដែរ​៕

ISIS ចាប់ផ្ដើម​វាយ​ចូល​ក្រុង Ramadi របស់​អ៊ីរ៉ាក់