រឿង​​៦​យ៉ាង​​​​ដែល​នារី​មិន​គួរ​តាម​តែ​ចិត្ត​បុរស​ដែល​នាង​ស្រលាញ់​

រឿង​​៦​យ៉ាង​​​​ដែល​នារី​មិន​គួរ​តាម​តែ​ចិត្ត​បុរស​ដែល​នាង​ស្រលាញ់​

នារី​ៗ​​ភាគ​ច្រើន​មិន​សូវ​ជា​ងាយ​​ដាក់​ចិត្ត​ស្រលាញ់​​មនុស្ស​ប្រុស​ណា​ម្នាក់​ងាយ​ៗ​ទេ ប៉ុន្តែ​បើ​នាង​ស្រលាញ់​ហើយ មាន​រឿង​ជា​ច្រើន​ដែល​​នារី​ៗ​​នឹង​ហ៊ាន​ធ្វើ​ដើម្បី​មនុស្ស​ប្រុស​ដែល​នាង​ស្រលាញ់​បាន​។​​​ ប៉ុន្តែ​ករណី​មួយ​ចំនួន​ នាង​មិន​គួរ​ធ្វើ​តាម​តែ​ចិត្ត​មិត្ត​ប្រុស​គ្រប់​ពេល​នោះ​​​ឡើយ។​​​​

 

រឿង​​៦​យ៉ាង​​​​ដែល​នារី​មិន​គួរ​តាម​តែ​ចិត្ត​បុរស​ដែល​នាង​ស្រលាញ់​

 
១. កែ​ប្រែ​​ទម្លាប់​ល្អ​របស់​ខ្លួន​ឯង​​​​​​​​​​​​

 
សកម្មភាព​​ល្អ​ៗ​ដែល​មិត្ត​នារី​តែង​​ធ្វើ​ជា​ចំណែក​​មួយ​​ក្នុង​ជីវិត​​​​របស់​នាង​តាំង​តែ​ពី​ដើម​រៀង​មក។ វា​ជា​ទម្លាប់​ល្អ​​មួយ​ដែល​ធ្វើ​ឲ្យ​​ជីវិត​របស់​នាង​មាន​ភាព​ស្រស់​បំព្រង។ នៅ​ពេល​​មនុស្ស​ប្រុស​ណា​ម្នាក់​​ចង់​ផ្លាស់​ប្ដូរ​អត្តចរិត​ល្អ​​​របស់​នាង​ចេញ គឺ​មាន​ន័យ​ថា​​រូប​គេ​​មិន​ឲ្យ​តម្លៃ​ និង​គោរព​ស្រលាញ់​អ្នក​ដោយ​ចិត្ត​ស្មោះ​ឡើយ។ វា​ជា​រឿង​សំខាន់​​មួយ​ដែល​មនុស្ស​ស្រី​មិន​គួរ​ដាក់​ចិត្ត​ ដាក់​កាយ​ លើ​មនុស្ស​ប្រុស​ណា​ដែល​មិន​ចេះ​ឲ្យ​តម្លៃ​នាង និង​មិន​គោរព​​ ការងារ​ ឬ​វេលា​របស់​នាង​ជា​ដើម។ ផ្ទុយ​ទៅ​វិញ មិត្ត​នារី​គួរ​ស្វែង​រក​​មនុស្ស​​ប្រុស​ណា​ម្នាក់​​ ដែល​ជឿ​ជាក់​ និង​ឲ្យ​តម្លៃ​លើ​​ចរិយា​​មារយាទ​នាង​ផ្ទាល់ ទោះ​បី​​វា​​ត្រូវ​ការ​ពេល​វេលា​យូរ ប៉ុន្តែ​​មនុស្ស​ប្រុស​​​បែប​នោះ​ប្រាកដ​ជា​មាន។
 

២. គេ​ចង់​ឲ្យ​អ្នក​ផ្លាស់​ប្ដូរ​​​រូប​រាង​ខាង​ក្រៅ​

 
វា​ជា​រឿង​ល្អ​មួយ​​សម្រាប់​មិត្ត​ស្រី​ចង់​តែង​ខ្លួន​ឲ្យ​​​​បាន​ស្អាត​បាត​​​សមរម្យ​ដើម្បី​មនុស្ស​ប្រុស​ដែល​នាង​ស្រលាញ់។ វា​មិន​មែន​ជា​បញ្ហា​អ្វី​ទេ ដោយ​គ្រាន់​តែ​ស៊ី​ពេល​បន្តិច​ ក្នុង​ការ​ ធ្វើ​សក់ ផាត់​មុខ ពេល​ចេញ​ទៅ​ក្រៅ​ជា​មួយ​មិត្ត​ប្រុស។ ប៉ុន្តែ​ករណី​មិត្ត​ប្រុស​សុំ​ឬ​​ជា​ការ​បង្ខំ​ឲ្យ​អ្នក​​ត្រូវ​តែ​ស្លៀក​ពាក់ ឲ្យ​ត្រូវ​ចិត្ត​គេ កាត់​សក់​​​​តម្រូវ​ចិត្ត​គាត់ ឬ​វះ​កាត់​កែ​សម្ផស្ស​ តម​អាហារ​​នោះ គឺ​បង្ហាញ​ថា​គាត់​មិន​សូវ​ជា​ស្រលាញ់​អ្នក​ស្មោះ​ទេ។ បើ​មាន​នរណា​ម្នាក់ បង្ហាញ​ពី​ចិត្ត​គេ​ថា​អ្នក​ស្អាត​ បើ​ទោះ​ជា​​អ្នក​នៅ​ក្នុង​​របៀប​បែប​ណា​ក៏​ដោយ នោះ​ហើយ​​គឺ​ជា​ស្នេហា​ពិត​សម្រាប់​អ្នក។
 

៣. តម​អាហារ​ខ្លួន​ឯង​
 

ពេល​មាន​ស្នេហា​មនុស្ស​ស្រី​​អាច​នឹង​ធ្វើ​តាម​អ្វី​ដែល​ជា​ការ​ចង់​បាន​របស់​​មិត្ត​ប្រុស​ សូម្បី​តែ​រឿង​សម្រក​ទម្ងន់​ឲ្យ​ដូច​ម៉ូដែល​​ក៏​នាង​ហ៊ាន​ព្រម។ ប៉ុន្តែ​គួរ​ចាំ​ថា​ អ្នក​មិន​មែន​តារា​ម៉ូដែល​ឯ​ណា? អ្នក​គឺ​អ្នក ជា​មនុស្ស​ស្រី​ដែល​ស្អាត​សម្រាប់​ខ្លួន​អ្នក ដូច​នេះ​អ្នក​មិន​គួរ​​ត្រូវ​មិន​ញ៉ាំ​អាហារ​​ព្រឹក​ល្ងាច​ឲ្យ​​ស្រក​រាង​តាម​​តែ​ចិត្ត​គេ​នឹក​ឃើញ​នោះ​ទេ។ ការ​ហាត់​ប្រាណ​ ញ៉ាំ​គ្រប់​គ្រាន់ គេង​គ្រប់​គ្រាន់​ គឺ​ជា​ការ​រក្សា​ទម្ងន់​របស់​អ្នក បើ​ការ​ស្រលាញ់​របស់​​បុរស​ម្នាក់​ចូល​​ចិត្ត​អ្នក ដូច​ទៅ​នឹង​​អត្ថន័យ​នៃ​បទ​ចម្រៀង​ “Just The Way You Are” របស់​លោក Bruno Mars នោះ​ហើយ​គឺ​ជា​ការ​ស្រលាញ់​ពិត។

 
៤. គេ​ចង់​ឲ្យ​អ្នក​ធ្វើ​តាម​តែ​ចិត្ត​គេ​គ្រប់​ពេល​
 

បុរស​និង​នារី​ បើ​ទោះ​ជា​ស្ថិត​ក្នុង​ទំនាក់​ទំនង​ស្នេហា​នឹង​គ្នា ប៉ុន្តែ​ពួក​​គេ​​ទាំង​ពីរ​គឺ​មាន​សិទ្ធ​ស្មើ​​​គ្នា​និង​ភាព​ឯករាជ្យ​​​​​ដូច​គ្នា។ ជា​គូ​សង្សារ​អាច​​មាន​ចិត្ត​ដូច​គ្នា និង​ចេះ​សម្រប​សម្រួល​តាម​​គ្នា​បាន​ច្រើន ប៉ុន្តែ​បើ​ខាង​បុរស​​ចង់​ឲ្យ​​មិត្ត​នារី​ម្នាក់​ធ្វើ​តាម​​តែ​ចិត្ត​រហូត ទោះ​បី​​នាង​ស្រលាញ់​បុរស​នោះ​ខ្លាំង​​យ៉ាង​ណា​ក៏​ដោយ​ តែ​​មិន​គួរ​ឲ្យ​​គេ​គ្រប់​គ្រង​ជីវិត​​រហូត​ ហើយ​ពាក្យ​សម្ដី​របស់​គាត់​មិន​មែន​ជា​ច្បាប់​ដែល​តម្រូវ​ឲ្យ​នាង​ធ្វើ​តាម​រហូត​នោះ​ទេ…ព្រោះ​ម្នាក់​ៗ​គឺ​មាន​សិទ្ធ​ស្មើ​គ្នា។
 

រឿង​​៦​យ៉ាង​​​​ដែល​នារី​មិន​គួរ​តាម​តែ​ចិត្ត​បុរស​ដែល​នាង​ស្រលាញ់​

 
​៥. លាក់​​​​ការ​ចេះ​ដឹង​​របស់​ខ្លួន

 

ពិត​ណាស់​ នារី​​មួយ​ចំនួន​អាច​មាន​ចំណេះ​ដឹង​ច្រើន​ជា​បុរស​ មិន​ថា​តែ​រឿង​ជួសជុល​ម៉ូតូ ពេល​​​មេរោគ​​ឆ្លង​ចូល​កុំព្យូទ័រ នាង​​អាច​នឹង​យល់​ដឹង​ច្រើន​ជាង​មិត្ត​ប្រុស​ខ្លួន។ ប៉ុន្តែ​​មិត្ត​នារី​​ទាំង​នោះ​​ តែង​គិត​ថា ការ​ធ្វើ​មិន​ដឹង​មិន​យល់​ពី​​អំពី​កិច្ចការ​​នោះ អាច​ជា​ការ​ទាក់​ទាញ​មួយ​​ពី​ការ​ជួយ​ពី​មិត្ត​ប្រុសៗ។ ប៉ុន្តែ​នោះ​មិន​មែន ទាំង​អស់​នោះ​ទេ បុរស​ៗ​មួយ​ចំនួន​​​គឺ​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​រឹងប៉ឹង​ ចេះ​សព្វ​បែប​យ៉ាង​ទៅ​វិញ ទោះ​បី​​មនុស្ស​ប្រុស​ភាគ​ច្រើន​ចូល​ចិត្ត​ក្លាយ​ជា​តួអង្គ​ជិះ​សេះ​ស​ជួយ​ស្រី​ស្អាត ប៉ុន្តែ​គេ​​ក៏​ពេញ​ចិត្ត​​មនុស្ស​ស្រី​​មាន​ចំណេះ​ដឹង​ទូលំ​ទូលាយ​ច្រើន​ដែរ ដែល​ជា​ហេតុ​ឲ្យ​មនុស្ស​ស្រី​មិន​គួរ​លាក់​ការ​ចេះ​ដឹង​របស់​ខ្លួន​​នោះ​ទេ។

 
៦. បោះ​បង់​ចោល​បំណង​ប្រាថ្នា​របស់​ខ្លួន

 
ពេល​មាន​ទំនាក់​ទំនង​​ស្នេហា​មិន​​មែន​មាន​ន័យ​​ថា​អ្នក​ត្រូវ​បោះ​បង់​​ក្ដី​ស្រមៃ​របស់​ខ្លួន​ទៅ​តាម​មនុស្ស​ដែល​អ្នក​ស្រលាញ់​នោះ​ទេ។ គេ​អាច​​​ពេញ​ចិត្ត​គាំ​ទ្រ​ឬ​មួយ​មិន​យល់​ស្រប​​នឹង​ក្ដី​បំណង​របស់​អ្នក​ដោយ​មាន​ហេតុផល ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ការ​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ បើ​គេ​អាច​​នឹង​គាំ​ទ្រ​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​សម្រេច​ក្ដី​ប្រាថ្នា​នោះ នោះ​ហើយ​ទើប​ជា​​ការ​ស្រលាញ់​ពិត​​។ ដូច​នេះ កុំ​បោះ​បង់​ចោល បើក​អាជីវកម្ម ទៅ​រៀន​ត​ថ្នាក់​អនុបណ្ឌិត ទៅ​រត់​ម៉ារ៉ាតុង​ហាល​ថ្ងៃ​ក្ដៅ​ ទៅ​ចូល​រួម​ស្ម័គ្រ​ចិត្ត​ការងារ​សង្គម ទៅ​ប្រលង​ចម្រៀង អ្នក​នឹង​អាច​ធ្វើ​បាន ៕

 

រឿង​​៦​យ៉ាង​​​​ដែល​នារី​មិន​គួរ​តាម​តែ​ចិត្ត​បុរស​ដែល​នាង​ស្រលាញ់​
ចុចអាន៖ រក​ឃើញ​បុរស ៦​ប្រភេទ​ដែល​នារី​ស្អប់​ដល់​កំពូល

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ familyshare​