​កូរ៉េខាងត្បូង សន្យា​ជួយ​បង្កើន​សមត្ថភាព ដល់​យោធា​ជើង​ទឹក​កម្ពុជា

ភ្នំពេញ: នៅក្នុង​ជំនួប​ពិភាក្សា រវាង លោក បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​២រដ្ឋសភា ជាមួយ​លោក គីម ស៊ុ​ង​ចាន់ សមាជិក​គណៈកម្មាធិកា​រ​ការពារជាតិ​រដ្ឋសភា​កូរ៉េខាងត្បូង កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែធ្នូ​នេះ  ដោយបាន​ថ្លែងថា ៖ កម្ពុជា​និង​កូរ៉េ មាន​ទំនាក់ទំនង​ការទូត​ល្អ ជាមួយគ្នា ជាពិសេស​មាន​កិច្ចសហការ​ល្អ រវាង​ស្ថាប័ន​នីតិបញ្ញតិ នៃ​ប្រទេស​ទាំងពីរ​។ ប្រទេស​កម្ពុជា ប្រកាន់​របប​ប​ប្រជាធិបតេយ្យ សរី​​ពហុបក្ស ព្រម ទាំង​មានការ​បោះឆ្នោត ប្រក​ដោយ​ភាពសេរី និង​យុ​ត្តិ​ធ​ម៌ ដែលមាន​ព្រះមហាក្សត្រ គ្រង​រាជសម្បត្តិ តាម​កំណត់ នៃ​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​ជា​ធរមាន​។​

​លោក បណ្ឌិត ងួន ញ៉ិល បាន​មានប្រសាសន៍​បន្តទៀតថា​៖ សម្រាប់​កម្ពុជា​
 ការអនុវត្តន៍ នយោបាយ​ក្រៅប្រទេស គឺ​ប្រកាន់​ជំហរ​អ​ព្យា​ក្រឹត្យ​សន្តិ​សហ​វិជ្ជមាន និង​មិន​ចូលបក្ស​សម្ព័ន្ធ​។​​កម្ពុជា​បាន​កសាង ទំ​នក់​ទំនង​មិត្តភាព និង​សហប្រតិបត្តិ​ការល្អ ជាមួយ​ប្រទេស​នានា លើ​ពិភព​លោក ដោយ​ឈរលើ​មូលដ្ឋាន ស្មើភាព​គោរព​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី គ្នា​ទៅ​​វិញ​ទៅមក​។ កម្ពុជា​បាន​ចូលរួមចំណែក កសាង​និង​រក្សា​សន្តិភាព លើ​ពិភពលោក តាមរយៈ​ការ​បញ្ជូន កងកំលាំង​របស់ខ្លួន ទៅ​បំពេញបេសកកម្ម រក្សា​សន្តិភាព​នៅតាម​បណ្តា​ប្រទេស​នានា ក្នុង​ក្របខណ្ឌ​អង្គការ សហប្រជាជាតិ​។     

​លោក បណ្ឌិត ងួន ញ៉ិល បាន​មានប្រសាសន៍​បន្តថា​៖ ប្រទេស​កូរ៉េខាងត្បូង​
 ជា​ប្រទេស លំដាប់​ទី​៤ ដែល​បាន​ផ្តល់ជំនួយ​អភិវឌ្ឍន៍ ប្រទេស​កម្ពុជា​ដូចជា​វិស័យ​អប់រំ​ ​សុខាភិបាល ,​ធនធានទឹក ,​កសិកម្ម​,​អភិវឌ្ឍន៍ជនបទ​, គ្រោះមហន្តរាយ និង​
​សាលាក្តី​ខ្មែរក្រហម​។​ល​។​

​ដោយឡែក លោក គីម ស៊ុ​ង​ចាន់ សមាជិក​គណៈកម្មាធិកា​រ ការពារជាតិ​រដ្ឋសភា​កូរ៉េ​
 បាន​មានប្រសាសន៍ សរសើរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​អភិវឌ្ឍន៍​ប្រទេស មានការ​រីកចំរើន លើ​គ្រប់​វិស័យ​ហើយ ទំនាក់ទំនង​ការទូត រវាង​កូរ៉េ​និង​កម្ពុជា មាន​កិច្ចសហការ​ល្អ​។​

​ជាមួយគ្នា​នោះដែរ លោក គីម ស៊ុ​ង​ចាន់ បាន​បញ្ជាក់ថា​៖ ប្រទេស​កូរ៉េ​សន្យា​ជួយ ​បណ្តុះបណ្តាល​សមត្ថភាព ផ្នែក​យោធា​ជើង​ទឹក​កម្ពុជា ឲ្យ​មាន​សមត្ថភាព ស្របតាម​និយាម​អន្តរជាតិ នៅពេល​អនាគត បន្ត​ទទួលយក​មន្ត្រី​យោធា​កម្ពុជា ទៅធ្វើ​ការបណ្តុះ បណ្តាល សមត្ថភាព​ជំនាញ​ផ្នែក​យោធា នៅ​ប្រទេស​កូរ៉េ ទាំង​រយៈពេល​វែង និង​រយៈពេល​ខ្លី​ផងដែរ​៕V​/S

​កូរ៉េខាងត្បូង សន្យា​ជួយ​បង្កើន​សមត្ថភាព ដល់​យោធា​ជើង​ទឹក​កម្ពុជា

​កូរ៉េខាងត្បូង សន្យា​ជួយ​បង្កើន​សមត្ថភាព ដល់​យោធា​ជើង​ទឹក​កម្ពុជា

​កូរ៉េខាងត្បូង សន្យា​ជួយ​បង្កើន​សមត្ថភាព ដល់​យោធា​ជើង​ទឹក​កម្ពុជា