​ប៉ូលិស​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​បុរស​ម្នាក់ លក់​និង​រក្សាទុក​សារធាតុ​ថ្នាំញៀន​

ព្រះសីហនុ: បុរស​ម្នាក់​ដែលជា​មុខសញ្ញា​ចែកចាយ និង​រក្សាទុក​សារធាតុ​ញៀន ត្រូវបាន​ប៉ូលិស​ស្រុក​ព្រៃនប់ ឃាត់ខ្លួន នៅ​យប់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥  នៅមុខ​សាលា​វិទ្យាល័យ​ហ៊ុនសែន ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​ប៉ូលិស​ស្រុក​ព្រៃនប់ បានអោយដឹងថា ជនសង្ស័យ​ម្នាក់នេះ ឈ្មោះ ទូច ម៉ាប់ អាយុ​៣៦​ឆ្នាំ មុខរបរ និង​ទីលំនៅ មិន​ពិតប្រាកដ ។ ជនសង្ស័យ​ម្នាក់នេះ បាន​យក​ថ្នាំញៀន​មក​លក់ អោយ​សិស្សសាលា និង​អោយ​សិស្សសាលា​ជក់ នៅ​ចំណុចកើតហេតុ​ខាងលើ ហើយ​ក៏មាន​ប្រជាពលរដ្ឋ រាយការណ៍​ឲ្យ​សមត្ថកិច្ច ទើ​ន​ឈាន​ឃាត់ខ្លួន​ជនសង្ស័យ និង​មាន​ដកហូត​វត្ថុតាង ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​ចំនួន ១ កញ្ចប់​ធំ ព្រមទាំង​សម្ភារៈ មួយចំនួន​ផ្សេងទៀត​។

​ចំពោះ​ជនសង្ស័យ និង​វត្ថុតាង ដែល​ដកហូត​នោះ ត្រូវបាន​សម្ត​កិច្ច កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង ខេត្ត​ព្រះសីហនុ ដើម្បី​ផ្ត​ន្ទោ​ស​តាមច្បាប់​៕V/S

​ប៉ូលិស​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​បុរស​ម្នាក់ លក់​និង​រក្សាទុក​សារធាតុ​ថ្នាំញៀន​

​ប៉ូលិស​ស្រុក​ព្រៃនប់ ឃាត់ខ្លួន​បុរស​ម្នាក់ លក់​និង​រក្សាទុក​សារធាតុ​ថ្នាំញៀន​