ប្រពន្ធ Jay Chou អួត​ពី​តិច​និករ​ក្សា​រាង ក្រោយ​សម្រាលកូន​

​ បន្ទាប់ពី​សម្រាល​កូនស្រី Hathaway Chou កាលពី​ខែកក្កដា​កន្លងទៅនេះ តារាចម្រៀង​ចិន​ដ៏​ល្បី Jay Chou និង ភរិយា​តែងតែ​ស្ថិតក្រោម​ក្រសែភ្នែក​បណ្តាញ​សារព័ត៌មាន​ជារឿយៗ ។​ ​ថ្វីបើ​ទើបតែ​សម្រាលកូន​បាន ៤ ខែ​ក្តី ប្រពន្ធ​តារាចម្រៀង​ល្បី​រូបនេះ នាង Hannah Quinlivan នៅតែ​អាច​រក្សា​រាង​ដ៏​សិច​ស៊ី​គួរ​ឲ្យ​ស្រឡាញ់​របស់​នាង​បាន​ដដែល ។

ប្រពន្ធ Jay Chou  អួត​ពី​តិច​និករ​ក្សា​រាង ក្រោយ​សម្រាលកូន​

រូបរាង​តារា​ម៉ូ​ដែល​ស្រី​វ័យ ២២ ឆ្នាំ​រូបនេះ ស្ទើរតែ​គ្មាន​ប្លែក​អ្វី​បន្តិច​សោះ ហើយ​នាង​ក៏​ជួយ​ប្រាប់​ពី​អាថ៌កំបាំង​ថែរក្សា​រាង​បាន​ស្រ​ឡូ​ន​នេះដែរ ។

ប្រពន្ធ Jay Chou  អួត​ពី​តិច​និករ​ក្សា​រាង ក្រោយ​សម្រាលកូន​

នាង​បាន​ប្រាប់ថា ការ​បំបៅកូន​ដោយ​ទឹកដោះ​ជា​វិធី​មួយ​ដែល​ជួយ​ឲ្យ​រាងកាយ​នៅមាន​សភាព​ដូចដើម ហើយ​នាង​បាន​ជំរុញ​ឲ្យ​ម្តាយ​គ្រប់រូប​គប្បី​បំបៅកូន​ដោយ​ទឹកដោះ​ឲ្យ​បាន​ច្រើន ព្រោះ​ទឹកដោះ​ម្តាយ​មាន​សារធាតុ ចិញ្ចឹម​ជាច្រើន​ដល់​កូនៗ ជាពិសេស​អ្នក​ម្តាយ​ដែល​បំបៅកូន​ដោយ​ទឹកដោះ​ត្រូវ​ហូប​ស៊ុប និង ទឹក​ឲ្យ បាន​ច្រើន ។​​

ប្រពន្ធ Jay Chou  អួត​ពី​តិច​និករ​ក្សា​រាង ក្រោយ​សម្រាលកូន​

នាង​មិនដែល​បានបង្ហាញ​ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍​នៅឡើយ​ទេ តាំងពី​សម្រាលកូន​មក តែ​បន្ទាប់ពី នាង​ចេញ​ដើរ​ក្រៅ គ្រប់គ្នា​ស្ញើ​ច​សរសើរ​នាង​យ៉ាងខ្លាំង ដោយសារតែ​ដងខ្លួន​មិន​ផ្លាស់ប្តូរ និង នៅតែ​ទាក់ទាញ​ដដែល ៕​ថា​វរិ​ទ្ធ

ប្រពន្ធ Jay Chou  អួត​ពី​តិច​និករ​ក្សា​រាង ក្រោយ​សម្រាលកូន​

ប្រពន្ធ Jay Chou  អួត​ពី​តិច​និករ​ក្សា​រាង ក្រោយ​សម្រាលកូន​

ប្រពន្ធ Jay Chou  អួត​ពី​តិច​និករ​ក្សា​រាង ក្រោយ​សម្រាលកូន​