កម្លាំង អ.ហ រាជធានី សហការ ជាមួយកម្លាំងចម្រុះ ចុះស្រាវជ្រាវ និងស៊ើបអង្កេត ផ្ទះលក់ថ្មកាត់ ម៉ាកកងចក្រ ក្លែងក្លាយ

ភ្នំពេញ៖ កម្លាំងការិយាល័យ បទល្មើសព្រហ្មទណ្ឌ សហការជាមួយកម្លាំងចម្រុះ បានចុះស្រាវជ្រាវ និងត្រួតពិនិត្យផ្ទះ នាំចូល ចែកចាយ ស្តុកទុកផលិតផលថ្មកាត់ក្លែងក្លាយមួយកន្លែង ស្ថិតនៅផ្លូវលេខ១៣៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ដោយមានការអនុញ្ញាត ពីមេបញ្ជាការកងរាជអាវុធរាជធានីភ្នំពេញ និងលោក កុល បុន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ សហការជាមួយកម្លាំងចម្រុះ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ៦និង៣០នាទី បានចុះអនុវត្តតាមសំណើ សុំធ្វើការស្រាវជ្រាវ ស៊ើបអង្កេត នៅចំណុចផ្ទះចែកចាយ ស្តុកទុកផលិតផលថ្មកាត់ ក្លែងក្លាយម៉ាកកងចក្រ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១២៥ ផ្លូវលេខ១៣៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យនេះ មានលោក កុល បុន ព្រះរាជអាជ្ញារង , លោក ច័ន្ទ ដារិទ្ធ ជាក្រឡាបញ្ជី, លោក ទូច តាយ មេធាវីតំណាងដើមបណ្តឹង, លោកវរសេនីយ៍ទោ មុំាង សុខលុច នាយការិយាល័យ, លោក ហេង គឹមហ៊ាង ចៅសង្កាត់រងទី២ អូរឫស្សីទី២, លោក ប៉ាន់ ផាន់ណា មេភូមិទី២ អូរឫស្សីទី២, លោកអនុសេនីយ៍ឯក សយ ពើម មេបញ្ជាការរង កងរាជអាវុធហត្ថខណ្ឌ ៧មករា , លោក ជាវ គីមហេង តំណាងក្រុមហ៊ុន ដោយមានការសហការ ពីម្ចាស់ផ្ទះ ឈ្មោះ គីវ សុជាតិ អាយុ ៣៣ឆ្នាំ មុខរបរលក់ដូរ និងប្តីឈ្មោះ ផេង ហួរ អាយុ ៤៥ឆ្នាំ មុខរបរ លក់គ្រឿងភ្លើង សម្ភារសំណង់ និងសោគ្រប់ប្រភេទ ។ ជាមួយគ្នានោះ កម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេរ រកឃើញថ្មកាត់ម៉ាកកងចក្រចំនួន ១៥សន្លឹក កំពុងលក់ ដោយក្នុងនោះបានឆែកឆេរឃ្លាំងស្តុកទី១ រកឃើញថ្មកាត់ម៉ាកកងចក្រចំនួន ២៧កេស, ឃ្លាំងស្តុកទី២ រកពុំឃើញមានថ្មកាត់ ម៉ាកសញ្ញាកងចក្រទេ។

ក្រោយពីសមត្ថកិច្ច បានធ្វើការត្រួតពិនិត្យនិងឆែកឆេររួច រកឃើញសម្ភារសញ្ញាថ្មកាត់ ម៉ាកកងចក្រ ត្រូវបានដកហូតជាបណ្តោះអាសន្ន យកទៅរក្សាទុកអធិការដ្ឋានរាជធានីភ្នំពេញ៕