រាជរដ្ឋាភិបាល ជំរុញឲ្យគ្រប់ គណបក្សនយោបាយ ត្រូវបង្កើនចំនួនស្រ្តី ក្នុងវិស័យនយោបាយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងជំរុញឲ្យគ្រប់ គណបក្សនយោបាយ ទាំងអស់នៅកម្ពុជាត្រូវ បង្កើនចំនួនស្រ្តីទៅក្នុង វិស័យនយោបាយឲ្យមាន សកម្មភាពផុសផុល សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងកម្មវិធីបិទវេទិកាជាតិស្តីពីស្រ្តី ជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ថា គ្រប់គណបក្សនយោបាយគួរបង្កើន ចំនួនស្រ្តីចូលរួមក្នុងវិស័យនយោបាយ តាមរយៈការផ្តល់ អទិភាពឲ្យស្រ្តី មានឈ្មោះក្នុងបញ្ចីតាមលេខរៀង។

សម្តេចបន្តទៀតថា មិនថាគណបក្សណាបក្សណានោះទេ គឺត្រូវធ្វើសកម្មភាពពិត ដើម្បីដាក់ឲ្យស្រ្តីចូលរួម នៅក្នុង ការទទួលបានការបោះឆ្នោត ប៉ុន្តែស្រ្តីខ្លួនឯងក៏ត្រូវមានសមត្ថភាព និងលក្ខណៈសម្បត្តិខ្លួនឯងពិតប្រាកដផងដែរ។

សម្តេចសង្កត់ធ្ងន់ថា ប្រសិនបើដាក់ស្រ្តីទៅហើយ គ្មានលក្ខណៈសម្បត្តិពិតប្រាកដនោះ គឺនាំតែឲ្យខាតសន្លឹកឆ្នោត ប៉ុណ្ណោះ៕

រាជរដ្ឋាភិបាល ជំរុញឲ្យគ្រប់ គណបក្សនយោបាយ ត្រូវបង្កើនចំនួនស្រ្តី ក្នុងវិស័យនយោបាយ