ក្រុមប្រឹក្សារាជធានី បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈម របស់ប្រជាពលរដ្ឋ នៅខណ្ឌដូនពេញ

ភ្នំពេញ ៖ ក្រុមប្រឹក្សា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណតិ្តទី២ ដើម្បីដោះស្រាយនូវរាល់សំណើ សំណូមពរ និងបញ្ហាប្រឈម របស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍក្នុងខណ្ឌដូនពេញ ។

វេទិការនេះ រៀបចំឡើងនៅ ក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ ក្រោមវត្តមានលោក លោក សួន រិន្ទឌី សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោក អៀង អូននី អភិបាលរងរាជធានី ព្រមទាំងសមាជិក សមាជិកាក្រុម ប្រឹក្សារាជធានីមន្ត្រីពាក់ព័ន្ឋសាលារាជធានី ខណ្ឌ ដោយមានប្រជាពលរដ្ឋ ចូលរួមចំនួន ៤០០នាក់ ផងដែរ ។

លោក សួន រិន្ទឌី សមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ឆ្លងតាម រយៈវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានី នាថ្ងៃនេះ នឹងផ្តល់ឲ្យក្រុមប្រឹក្សារាជធានី នូវនីតិវិធី និងជាឧបករណ៍មួយ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមក្នុងដំណើរការ អភិបាលកិច្ចល្អរបស់ ក្រុមប្រឹក្សានៃរដ្ឋបាល រាជធានីភ្នំពេញ ក្នុងគោលបំណងដើម្បីធានាថា ៖ រាល់បញ្ហាអាទិភាពរបស់ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតប ហើយគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងមូលដ្ឋាន ត្រូវបានរាប់បញ្ចូល ក្នុងដំណើរការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ។

លោកបានបន្តថា រាល់សំណើ សំណូមពរ ដែលបងប្អូនបានដាក់ជូន ក្រុមប្រឹក្សារាជធានីភ្នំពេញ នាពេលកន្លងមក គឺក្រុមប្រឹក្សាបានចាត់ឲ្យគណៈអភិបាល ធ្វើការដោះស្រាយជាបន្តបន្ទាប់ និងសំណូមពរមួយចំនួន ដែលពាក់ព័ន្ធនឹងថវិកាអភិវឌ្ឍ របស់រាជធានី ខណ្ឌនោះ ក្រុមប្រឹក្សារាជធានី បានចាត់ឲ្យមន្ទីរជំនាញ ពាក់ព័ន្ធដាក់បញ្ចូលទៅក្នុង គម្រោងកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល របស់រដ្ឋបាលរាជធានី ខណ្ឌ ហើយនឹងបានដោះស្រាយជូន ជាបន្តបន្ទាប់ តាមគម្រោងទាំងនោះ។

លោកបានលើកឡើងបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់នេះ មានគោលបំណងធ្វើការកែលំអនូវ ប្រព័ន្ធអភិបាលកិច្ច នៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីបង្កើតជំរុញ និងធ្វើឲ្យមានចីរភាពដល់ការ អភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការជំរុញកិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ចនៅតាមមូលដ្ឋាន ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ នៅតាមមូលដ្ឋានជាដើម ។

ក្នុងវេទិកានេះដែរ ចង់ឲ្យប្រជាពលរដ្ឋបានចូលរួម ក្នុងការបញ្ចេញមតិ ពិគ្រោះយោបល់ លើកឡើងនូវសំនួរ សំណូមពរ និងតម្រូវ ការដាក់ជូនអង្គវេទិកា ដើម្បីពិភាក្សា ដោះស្រាយ ជាលទ្ធផល និងពិគ្រោះយោបល់ជាដើម ។ យើងទាំងអស់គ្នាចង់ បាននូវ ការផ្តល់សេវាសាធារណៈ ពីរដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌនិងរដ្ឋបាល សង្កាត់ឲ្យបានកាន់តែល្អប្រសើរឡើង ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះនេះ គឺជាផ្តល់ឱកាសជូនប្រជាពលរដ្ឋបានលើកឡើងបញ្ហា ប្រឈមជាច្រើន ដើម្បីអោយអាជ្ញាធររាជធានី ដោះស្រាយជូន ដូចជាបញ្ហាការងារសន្តិសុខ សណ្តាប់ធ្នាប់ ដែល អាជីវករបានយក ចិញ្ចើមផ្លូវ សាធារណៈដាក់តាំងទំនិញលក់ដូរ នៅតែមានហូររហែរ អំពើចោរកម្ម ការស្ថាបនាផ្លូវ ដាក់លូ បែរជាបង្កការលំបាក ដល់ប្រជាជន បញ្ហាគ្រោះថ្នាក់ចរាចរ ... ជាដើម ។ ជាមួយគ្នានេះ មានបងប្អូនប្រជាពល រដ្ឋខ្លះ បានលើកឡើងពីបញ្ហារថយន្តដឹកដី ការរំខានដោយសម្លេង ម៉ាស៊ីនរថយន្តដឹកអ្នកដំណើរបង្កផលប៉ះ ពាល់ដល់ដំណេក ក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងបញ្ហាចោរឆក់ ជាដើម ។

ក្នុងឱកាសនោះ អភិបាលរងរាជធានី លោក អៀង អូននី បានថ្លែងថា  រាល់បញ្ហាទាំងអស់ដែលបងប្អូនលើកឡើង ខាងលើ លោកកំពុងព្យាយាមដោះស្រាយគ្រប់បញ្ហា ទាំអស់ ជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា លោកបន្តថា បញ្ហាមួយចំនួនត្រូវការពេលវេលា ដូចជាបញ្ហាបងប្អូន ដែលបានរំលោភយកផ្លូវទៅលក់ដូរ ចោរឆក់នេះ យើងមិនអាចធ្វើតែ មួយថ្ងៃបានទេ ត្រូវការពេលវេលា បញ្ហាណាយើងដោះត្រឹមថ្នាក់ខណ្ឌ ថ្នាក់រាជធានី គឺយើងរៀបចំបណ្តើរៗដូចភ្លៀងរលឹម ចំពោះបញ្ហា ហួសពីលទ្ធភាពលោកនិងធ្វើរបាយការណ៍ឡើង ទៅសាលា រាជធានីភ្នំពេញ ឬថ្នាក់ជាតិជួយដោះ ស្រាយបន្តទៀត ។

ពាក់ព័ន្ឋបញ្ហាការធ្វើសុំកែ ឯកសារអត្រានុកូលដ្ឋាន  ដែលប្រជាពលរដ្ឋលើកឡើងក្នុងអង្គវេទិកានាពេលនេះ លោក គួច ចំរើន អភិបាលខណ្ឌ ដូនពេញ បានគូសបញ្ជាក់ថា បញ្ហាកែឯកសារអត្រានុកូល ដ្ឋាន ដែលបាន លើកឡើងនេះ លោកបានបញ្ជាក់ថា បញ្ហានេះទាល់តែបងប្អូន អញ្ជើញទៅសុំដល់តុលាការ ហើយតុលាការ ចេញសាល ក្រមមក ទើបអាចបំពេញ ឯកសារធ្វើជូនបានតាមរយ:ការិយាល័យច្រក ចេញចូលតែមួយ នៅថ្នាក់ខណ្ឌ  ៕