ព្យុះ​ទី​ហ្វុ​ង​វាយប្រហារ​ហ្វីលីពីន​គ្រា​ដែល​មនុស្ស​ជាង​៧០​ម៉ឺន​ត្រូវ​ជម្លៀស​ខ្លួន​

ហ្វីលីពីន​៖​ខេត្ត​ចំនួន​៧​នៅ​ភាគ​កណ្ដាល​ក្នុងប្រទេស​ហ្វីលីពីន​ត្រូវបាន​ដាច់​ចរន្តអគ្គិសនី ខណៈដែល​ប្រជាជន​ប្រមាណ​៧៥​ម៉ឺន​នាក់ត្រូវបានជម្លៀសខ្លួន ​ដោយសារ​ទទួលរង​ឥ​ទ្ធ​ពល​ព្យុះ​ទី​ហ្វុ​ង Melor ដែល​បណ្តាល​ឲ្យ​ភ្លៀង​ធ្លាក់​ខ្លាំង​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​ក្នុង​តំបន់​កាលពី​ម្សិលមិញ​។​

​ប្រភព​ដដែល​បញ្ជាក់បន្ថែម​ថា យ៉ាងហោចណាស់​មនុស្ស​៣​នាក់​បាន​ស្លាប់ ក្នុងនោះ​មាន​ម្នាក់​ស្លាប់​ដោយសារ​ថយចុះ​កម្ដៅ និង​២​នាក់​ផ្សេងទៀត​ស្លាប់​ដោយសារ​លង់ទឹក​។ ទន្ទឹម​នោះ​ដើមឈើ​ជាច្រើន​ដើម​បាន​ដួល​រំលំ​ខ្ទេច​គ្មាន​សល់៕

ព្យុះ​ទី​ហ្វុ​ង​វាយប្រហារ​ហ្វីលីពីន​គ្រា​ដែល​មនុស្ស​ជាង​៧០​ម៉ឺន​ត្រូវ​ជម្លៀស​ខ្លួន​