ចោរប្លន់ប្រដាប់អាវុធមួយក្រុម ចូលប្លន់ផ្ទះវេលុយនៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ៈ ចោរប្លន់​ប្រដាប់អាវុធ​គ្រប់​ដៃ​មួយក្រុម ចូល​ប្លន់​ផ្ទះ​វេ​លុយ​យកលុយ​ខ្មែរ និង លុយ​ដុល្លារ ព្រមទាំង​មាស​ជាច្រើន និង បាញ់សម្លាប់​ស្ដ្រី​ម្ចាស់ផ្ទះ​ម្នាក់ រួច​នាំគ្នា​គេចខ្លួន​ដោយ​សុវត្ថិភាព ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ប្រមាណ ៧​យប់ ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​ថ្លុក​ដង្កោរ ឃុំ​ផ្ទះ​រុង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។​ តាម​ប្រភពពី​អាវុធហត្ថ​ស្រុក​ភ្នំក្រវាញ​ទទួលបាន ហើយ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ស្ដ្រី​ជា​ម្ចាស់ផ្ទះ ត្រូវបាន​ក្រុមចោរប្លន់​បាញ់សម្លាប់​ឈ្មោះ ខាន់ ចាន់​ឃីម អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ ។

ចោរប្លន់ប្រដាប់អាវុធមួយក្រុម ចូលប្លន់ផ្ទះវេលុយនៅខេត្តពោធិ៍សាត់

ចោរប្លន់ប្រដាប់អាវុធមួយក្រុម ចូលប្លន់ផ្ទះវេលុយនៅខេត្តពោធិ៍សាត់

ប្រភព​បាន​បន្ដថា ទ្រព្យសម្បត្តិ​ដែល​ក្រុមចោរប្លន់​បាន​ប្រមូល​យកទៅ រួមមាន លុយ​ខ្មែរ​ចំនួន ៨ លាន​រៀល និង លុយ ដុល្លារ​ចំនួន ៥០០០ ដុល្លារ ព្រមទាំង​មាស ជ​ញ្ចៀ​ន ខ្សែដៃ ខ្សែក មាន​ទម្ងន់​ជាង ៣ ដំឡឹង ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​បាន​ចុះទៅ​ដល់ ហើយក៏​បាននាំគ្នា​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ឃើញថា​ក្រុមចោរ​មាន​គ្នា ៤​នាក់ ក្នុង​ដៃ​ពួកគេ​ម្នា​ក់មានកាំភ្លើង ១ ដើម ក្នុងនោះ​កាំភ្លើង​វែង ១ ដើម ហើយ​ពួកគេ​បានធ្វើ​សកម្មភាព​កាត់​ចំ​រ៉ឹង​ដែក​របង​ផ្ទះ​ផ្នែក​ខាងក្រោយ ផ្លោះ​សំរុកចូល​ក្នុងផ្ទះ​ផ្នែក​ខាងក្រោម ហើយ​ពួកគេ​ពាក់​ម៉ាស់​ទាំង ៤ នាក់ បាន​ភ្ជុង​ចាប់ចង​បុរស​ជា​ប្ដី និង ម្ដាយ ហើយ​ពួកគេ​បាន​បង្ខំ​ឱ្យ​ជនរងគ្រោះ​បង្ហាញ​កន្លែង​លាក់​លុយ និង មាស ។

ចោរប្លន់ប្រដាប់អាវុធមួយក្រុម ចូលប្លន់ផ្ទះវេលុយនៅខេត្តពោធិ៍សាត់

ចោរប្លន់ប្រដាប់អាវុធមួយក្រុម ចូលប្លន់ផ្ទះវេលុយនៅខេត្តពោធិ៍សាត់

គ្រានោះ​ស្ដ្រី​រងគ្រោះ​ខាងលើ ដែល​ទើប​មកពី​ស៊ី​ការកូន​អ្នកភូមិ បាន​ដើរចូល​ក្នុងផ្ទះ រួច​បន្ដ​ឡើងទៅ​ជាន់​លើ ដើម្បី​ផ្លាស់​សម្លៀកបំពាក់ ខណៈនោះ​ក្រុមចោរ​ចំនួន ២​នាក់ បាន​រត់​ទៅតាម​ភ្ជុង និង ឱ្យ​យក​កូនសោរ​ចាក់​ទូដែក​យក​ទ្រព្យសម្បត្តិ​បន្ដ ហើយ​បាន​បាញ់​ស្ដ្រី​ចំ​លើ​ដោះ​ខាងឆ្វេង បៀម​គ្រាប់ បណ្ដាលឱ្យ​ដួល​ប្រកាច់​ស្លាប់​ភ្លាមៗ រួច​ពួកគេ​បាននាំគ្នា​ចេញ​តាម​ច្រក​ក្រោយ​រត់​កាត់​វាលស្រែ​គេចខ្លួន​ដោយ​សុវត្ថិភាព ។ ប្រភព​ខាងលើ​បញ្ជាក់ទៀតថា សមត្ថកិច្ច​បាន​រកឃើញ​សំបក​គ្រាប់​ទាំង​កាំភ្លើង​វែង​ទាំង​កាំភ្លើងខ្លី នៅ​ជាន់​ក្រោម​និង​ជាន់​លើ​ចំនួន ៦​សំបក ហើយ​ករណី​ខាងលើនេះ សមត្ថកិច្ច​កំពុង​ខ្វែងដៃខ្វែងជើង​ស្រាវជ្រាវ រក​ក្រុមចោរ​ខាងលើ ។​ (​ប្រភព TV5)

ចោរប្លន់ប្រដាប់អាវុធមួយក្រុម ចូលប្លន់ផ្ទះវេលុយនៅខេត្តពោធិ៍សាត់ ចោរប្លន់ប្រដាប់អាវុធមួយក្រុម ចូលប្លន់ផ្ទះវេលុយនៅខេត្តពោធិ៍សាត់ ចោរប្លន់ប្រដាប់អាវុធមួយក្រុម ចូលប្លន់ផ្ទះវេលុយនៅខេត្តពោធិ៍សាត់