ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​និង​ចែកចាយ​គ្រឿងញៀន​៩​នាក់

រាជ​ធានី​ភ្នំពេញ ៖ ជនសង្ស័យ​៩​នាក់​ត្រូវបាន​​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ ​ឃាត់ខ្លួន​យក​មក​សាកសួរ បន្ទាប់​ពី​ធ្វើ​សកម្មភាពចែកចាយ​ និង​ប្រើប្រាស់គ្រឿងញៀន កាល​ពី​​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ថ្ងៃ​ទី​១៤ ​ធ្នូ ស្ថិត​នៅ​ក្នុងភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

ជនសង្ស័យ​ទាំង​៩​នាក់ ​រួម​មាន ១-ប៊ុ​ន តុលា ហៅ​ឆៃ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ​ស្នាក់​នៅ​ភូមិ​​សង្កាត់​ខាង​លើ​ ២-ប៊ុ​ន សីហា ហៅ​សិលា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ​ស្នាក់​នៅ​ភូមិ​​សង្កាត់​ខាង​លើ​ ៣-ពៅ វុ​ត្ថា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ ​៤-និល ផារ័​ត្ន ហៅ​អា​ប្លយ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ​រស់នៅ​ភូមិ​ខាងលើ​​ ៥-ឡុ​ង សា​រ៉េ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​​នៅ​ភូមិ​ព្រែក​ថ្លឹង សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ  ៦-សា​រុន សុ​ជាតិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ​ស្នាក់​នៅ​ភូមិ​ខាង​លើ ៧-ពៅ វិចិត្រ អាយុ​២៣​ឆ្នាំ ​នៅ​ភូមិ​ខាងលើ ៨-រិ​ន ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ​រស់នៅ​ភូមិ​ខាងលើ និង​៩-ឈ្មោះ រ៉ុ​ន រ​ដ្ឋា ហៅ​ពស់វែក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ​រស់​នៅ​ភូមិ​ខាងលើ ទាំង​៩នាក់​នេះមុខរបរ​មិន​ពិត​ប្រក​ដ ។ ​

វត្ថុតាង​ដែល​ដកហូតបាន មាន ​ម៉ូតូ​​២​គ្រឿង​ ម្សៅថ្នាំ​ក្រាម​ពណ៌​ស​ថ្លា​២,៥​កញ្ចប់​​ ទូរ​ស័ព្ទ​ដៃ​​​៨​គ្រឿង នាឡិកា​៣ ឧបករណ៍​ប្រើប្រាស់​​​ និង​ប្រាក់​​មួយ​ចំនួន​ទៀត ៕