រដ្ឋមន្រ្តីមហាផ្ទៃប្រកាស​ដំឡើងឋានន្តរស័ក្តិជូន​ប៉ូលិសចរាចរណ៍​ដែលផាកពិន័យរដ្ឋមន្រ្តី​បើកបរល្មើសច្បាប់

រាជធានីភ្នំពេញ ៖ ​សម្តេចក្រឡាហោម ​ស ខេង​ ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ​បានប្រកាសលើកទឹកចិត្ត​ដំឡើងឋានន្តរស័ក្តិជូន​ប៉ូលិសចរាចរណ៍​​រូបណាដែលផាក​ពិន័យ​មន្រ្តីជាន់ខ្ពស់​មិនថាស៊ីវិល​ ឬ កងកម្លំាង​ប្រដាប់អាវុធ​ ​ពិសេសរដ្ឋមន្រ្តីណា​ដែល​បើកបរល្មើស​ច្បាប់​ចរាចរណ៍ ។

សម្តេចប្រមុខមហាផ្ទៃ​ប្រកាសខាងលើបែបនេះ​បានធ្វើឡើងនៅក្នុងពិធីប្រកាសស​មាសភាគណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក ​នាព្រឹកថ្ងៃទី១៥​ ធ្នូ ២០១៥ នៅទីស្តីការក្រសួងមហាផ្ទៃ​ ស្ថិតក្នុងខណ្ឌចំការមន ៕