​ល្បិច​ក្នុងការ​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​មូល​

​ល្បិច​ក្នុងការ​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​មូល​

​បច្ចុប្បន្ន​នេះ​មាន​កូនក្មេង​ជាច្រើន​មិន​អាច​មាន​អារម្មណ៍​មូល​ក្នុងការ​ធ្វើ​អ្វីមួយ​ទេ ហើយ​ក៏​គ្មាន​អារម្មណ៍​ក្នុង​ការ​អង្គុយ​រៀន​ដោយ​យកចិត្តទុកដាក់​ដែរ ដោយសារតែ​មាន​គ្រឿង​អេឡិចត្រូនិច​ជាច្រើន​ដែល​ធ្វើឱ្យ​គេ​គ្មាន​ចិត្ត​ធ្វើ​ការងារ​ផ្សេង​ឡើយ​។ ដូចនេះ​តើ​មាន​វិធី​ណា​ដែល​អាច​ធ្វើឱ្យ​កូន​អាចមាន​អារម្មណ៍​មូល​នោះ​?

កាត់បន្ថយ​វត្ថុ​ដែល​ធ្វើឱ្យ​កូន​បែក​អារម្មណ៍​
មានន័យ​ថា​អ្នក​មិន​ត្រូវ​តុបតែង​ដោយ​ដាក់​របស់របរ​ជា​ច្រើន​ក្នុង​បន្ទប់​កូន​ឡើយ អ្នក​អាច​ដាក់​របស់​ដែល​ត្រូវការ ហើយ​ចាក់​ចម្រៀង​ដែល​ស្រទន់​ឱ្យ​កូន​ស្តាប់ បន្ទាប់មក​យក​ប្រដាប់ប្រដា​លលេង​មួយ ឬ​សៀវភៅ​មួយ​ក្បាល​ឱ្យ​កូន​អាន​បាន​ហើយ នោះ​គេ​នឹង​អាច​មាន​អារម្មណ៍​មូល​បាន​។​

រាប់​របស់​
អ្នក​អាច​ឱ្យ​កូន​រាប់​ផ្លែ​ប៉ោម​ដែល​មាន​លើ​តុ រាប់​ដើមឈើ​ដែល​មាន​លើផ្លូវ ឬ​រាប់​របស់របរ​ផ្សេងៗ​បាន ព្រោះ​វា​ជាការ​វឹក​ហាត់​ឱ្យ​កូន​មាន​អារម្មណ៍​មូល ដោយសារ​តែ​ពេល​គេ​កំពុងតែ​រាប់ គេ​ត្រូវ​ប្រើ​ភ្នែក​ដើម្បី​មើល មាត់​ដើម្បី​ប្រាប់​ចំនួន និង​ប្រើ​ខួរក្បាល​ដើម្បី​គិត​។​

បង្រៀន​កូន​ឱ្យ​ចេះ​សង្កេត​របស់​ដែល​មាន​នៅ​ជុំវិញខ្លួន​
នៅពេល​ដែល​អ្នក​នាំ​កូន​ជិះឡាន​ទៅតាម​ខេត្ត អ្នក​អាច​ធ្វើឱ្យ​កូន​សង្កេត​របស់​ដែល​នៅ​ជុំវិញ​ខ្លួន​បាន ដោយ​ប្រាប់​គេ​ឱ្យ​រាប់​ពណ៌​នៃ​រុក្ខជាតិ ឬ​រូបរាង​ផ្សេងៗ​ដែល​មាន​តាមផ្លូវ នោះ​កូន​អាច​ផ្តោតអារម្មណ៍​ទៅលើ​រឿង​ទាំងនោះ​បាន ដូចនេះ​គេ​អាច​នឹង​មាន​អារម្មណ៍​មូល​ជាមិនខាន​។​

សរសើរ​កូន​
នៅពេល​ដែល​កូន​ព្រម​អង្គុយ​រៀន​ដោយ​ស្ងៀមស្ងាត់ អ្នក​ត្រូវ​តែ​សរសើរ​កូន ព្រោះ​ដើម្បី​ធ្វើឱ្យ​គេ​បន្ត​នូវ​ទម្លាប់​ល្អ​ទាំងនេះ​។​

និយាយ​តិចៗ​
នៅពេល​ដែល​អ្នក​ចង់បា​ន​ចំណាប់​អារម្មណ៍​ពី​កូន អ្នក​មិន​ត្រូវ​និយាយ​លឺៗ​ឡើយ អ្នក​អាច​សាកល្បង​និយាយ​តិចៗ​បាន នោះ​កូន​អាច​នឹង​មាន​អារម្មណ៍​មូល​ក្នុងការ​ផ្ទៀងត្រចៀក​ស្តាប់​អ្នក​។​

មិន​រំខាន​កូន​
នៅពេល​ដែល​កូន​កំពុង​យកចិត្តទុកដាក់​អាន​សៀវភៅ ឬ​លេង​ប្រដាប់ប្រដា​ល់លេង អ្នក​មិន​ត្រូវ​ហៅ​កូន​ឡើយ ព្រោះ​វា​រំខាន​ដល់​កូន ជា​ហេតុ​ដែល​ធ្វើឱ្យ​កូន​បែក​អារម្មណ៍​។​

ទៅ​សាលា​មុនពេល​១៥​ទៅ​៣០​នាទី​
អ្នក​អាច​នាំ​កូន​ទៅ​សាលារៀន​មុន​ម៉ោង​បាន ដើម្បីឱ្យ​គេ​រត់​លេង​នៅ​សាលា​អស់ចិត្ត នោះ​គេ​នឹង​អាច​យកចិត្តទុកដាក់​រៀន​បាន​៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។