មាស សុខ​រតនៈ ៖ ទំព័រ សុខ​សោភា​បង្ហោះ​រូប​អាសអាភាស​ក្រោម​ស្នាដៃ​ជនអនាមិក (hacker)

​រាជធានី​ភ្នំពេញ : ប៉ុន្មាន​ថ្ងៃនេះ ទំព័រ​ទំនាក់ទំនង​សង្គម​របស់​តារាចម្រៀង​ល្បីឈ្មោះ ឈរ​នៅ​លំដាប់​ជួរមុខ ប្រចាំ​ផលិតកម្ម​ថោ​ន កញ្ញា មាស សុខ​សោភា ត្រូវបាន​ទទួលរង​នៅ​ការ​វាយ​ពី​ក្រុម​ជនអនាមិក ដោយ​មានការ​បង្ហោះ រូបភាព វីដេអូ​អាសអាភាស​ជា​បន្តបន្ទាប់ ដែល​ធ្វើ​ឲ្យ​អ្នកលេង​បណ្តាញ​សង្គម​មួយ​នេះ​មានការ​ភ្ញាក់ផ្អើល​ស្ទើរ​គ្រប់ៗ​គ្នា​។​

 

​នៅក្នុង​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ​គេ​សង្កេតឃើញថា Page Facebook របស់​តារាចម្រៀង​ល្បីឈ្មោះ កញ្ញា មាស សុខ​សោភា ត្រូវបាន​គេ Hack ចូល​ហើយ​បង្ហោះ​វីដេអូ អាសអាភាស មាន​ទាំង​ក្បាច់​រួមរ័ក ជាប់ៗ​គ្នា​២-៣​ថ្ងៃ ដែល ធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង និង​អ្នកលេង Facebook នាង​ជាច្រើន មានការ​ហួសចិត្ត និង​ការបង្ហាញ​វីដេអូ​បែបនេះ ជា​សាធារណៈ​។​

 

​លោក មាស សុខ​រតនៈ ដែលជា​បងប្រុស​បង្កើត​របស់ កញ្ញា មាស សុខ​សោភា និង​ជា អ្នកចាត់ការ​ទូទៅ របស់​ផលិតកម្ម​ថោ​ន​បាន​ទទួលស្គាល់ថា ជាការ​ពិតណាស់​មួយរយៈ​នេះ គេ​បាន Hack ចូល Page Facebook របស់ អាភា​(​ប្អូនស្រី​)​ច្រើនណាស់ ដោយ​លើក​នេះ​វាយប្រហារ​ច្រើនជាង​លើក​មុន​ទៀត​។​

 

​អ្នកចាត់ការ​ទូទៅ​រូបនេះ​បាន​ប្រាប់​ឲ្យ​ដឹងថា «​ពេលនេះ​ខ្ញុំ មាស សុខ​សោភា និង​ក្រុមការងារ​បច្ចេកទេស កំពុងតែ​នាំគ្នា​ដុតដៃ ដុតជើង ដោះស្រាយ​បញ្ហា​នេះ ព្រោះថា​យើង​មិនអាច​បណ្តោយ​ឲ្យ​គេ Hack ចូល​បែបនេះ​ទេ ហើយ​ខ្ញុំ​សូម​ពេល មួយរយៈ ដើម្បី​ដោះស្រាយ​ហើយ យ៉ាងយូរ​ខែមករា​ឆ្នាំ​ក្រោយនេះ ខ្ញុំ​គិតថា​ខ្ញុំ​អាច​និង មាន​ចម្លើយ​ឆ្លើយបំភ្លឺ​ដល់ អ្នកគាំទ្រ​ហើយ »​។ ហើយ​ថ្មីៗ​នេះ​ក៏មាន​អ្នក Hack ជា​លើក​ទី​២​ទៀត​ក៏បាន​ធ្វើ​ឲ្យ​បង ប្រុស របស់ មាស សុខ​រតនៈ បានបង្ហាញ​ពី​ការព្រួយបារម្ភ ថា « ខ្ញុំ​ពិតជា​មានការ​ព្រួយបារម្ភ ខ្លាំងណាស់ បើសិន​ជាការ Hack នេះ​នៅ​បន្តទៀត ព្រោះថា​អាច​ប៉ះពាល់​ប្រជាប្រិយភាព និង​ការគាំទ្រ​របស់​ទស្សនិកជន ទំនុកចិត្ត​មក លើ​ប្អូនស្រី​ខ្ញុំ​អាភា តែ​អ្វីដែល​ខ្ញុំ​សង្ឃឹម​គឺ​អ្នកគាំទ្រ និង​បានដឹង​និង​យល់​ទាក់ទង ទៅ​និង​ការ Hack​នេះ ហើយ​កុំ​មាន ការយល់ច្រឡំ​អី​ការពិត នឹងត្រូវ​លាតត្រដាង​ក្នុងពេល​ឆាប់ៗ​នេះ »៕

មាស សុខ​រតនៈ ៖ ទំព័រ សុខ​សោភា​បង្ហោះ​រូប​អាសអាភាស​ក្រោម​ស្នាដៃ​ជនអនាមិក (hacker)

 

 

មាស សុខ​រតនៈ ៖ ទំព័រ សុខ​សោភា​បង្ហោះ​រូប​អាសអាភាស​ក្រោម​ស្នាដៃ​ជនអនាមិក (hacker)