តារា​សម្ដែង​វ័យ​ក្មេង​កូរ៉េ​បាត់​បង់​ជីវិត​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍

តារា​សម្ដែង​វ័យ​ក្មេង​កូរ៉េ​បាត់​បង់​ជីវិត​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍

តារា​សម្ដែង​ស្រី​វ័យ​ក្មេង​ទើប​ចូល​​ប្រឡូក​​ក្នុង​សិល្បៈ Kang Doo Ri បាន​លាចាក​លោក​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ។

 

មុន​នេះ​បន្តិច​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ទើប​តែ​រាយការណ៍​ពី​ឧបទ្ទវហេតុ​​មួយ​ដែល​បណ្ដាល​ឲ្យ​តារា​សម្ដែង​អាយុ ២២ ឆ្នាំ Kang Doo Ri បាន​បាត់​បង់​ជីវិត។​ មូលហេតុ​ដែល​នាំ​មក​នូវ​គ្រោះ​ថ្នាក់​ដល់​ជីវិត​នេះ​គឺ​ដោយសារ​តែ​តារា​សម្ដែង​រូប​នេះ​បាន​រង​ការ​ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ។ ហេតុការណ៍​នេះ​​កំពុង​តែ​ស្ថិត​ក្នុង​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។ បុណ្យ​សព​របស់​តារា​សម្ដែង​កើត​ឆ្នាំ ១៩៩៣ នឹង​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​​វេលា​ម៉ោង ១ ថ្ងៃ​ទី ១៦ ខែ​ធ្នូ​ ខាង​មុខ។

 

តារា​សម្ដែង​វ័យ​ក្មេង​កូរ៉េ​បាត់​បង់​ជីវិត​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍

Kang Doo Ri គឺ​ជា​តារា​សម្ដែង​ស្រករ​ក្រោយ​របស់​វិស័យ​ភាពយន្ត​កូរ៉េ​ដែល​ត្រូវ​បាន​ទស្សនិកជន​ស្គាល់​មុខ​តាម​រយៈ​រឿង “Insolently Go Go” ដែល​មាន​ការ​ចូល​រួម​សម្ដែង​ពី​សមាជិក Jung Eun Ji របស់​ក្រុម​ចម្រៀង Apink និង N ពី​ក្រុម​ចម្រៀង Vixx៕

 

ចុចអាន៖Selena និង Yoona អ្នក​ណា​ស្អាត​ជាង​ពេល​ពាក់​អាវ​ជាន់​គ្នា?

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop