China Mobile ​នឹង​​មាន​អ្នក​ប្រើ​ 4G ​របស់​ខ្លួន​ដល់​​ជាង​​៥០០​លាន​នាក់​ ​២០១៦?

China Mobile ​នឹង​​មាន​អ្នក​ប្រើ​ 4G ​របស់​ខ្លួន​ដល់​​ជាង​​៥០០​លាន​នាក់​ ​២០១៦?

China Mobile​ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវា​ទូរសព្ទ​ធំ​ជាង​គេ​ក្នុង​ប្រទេស​ចិន​ ហើយ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ នឹង​ផ្គត់ផ្គង់​សេវា​ទូរសព្ទ​ ដែល​មាន​អតិថិជន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ រហូត​ដល់​ជាង​៨០០​លាន​នាក់។

 

China Mobile ​នឹង​​មាន​អ្នក​ប្រើ​ 4G ​របស់​ខ្លួន​ដល់​​ជាង​​៥០០​លាន​នាក់​ ​២០១៦?

 

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​គេ​មាន​អតិថិជន​ប្រមាណ​ ២០០​លាន​នាក់​កំពុង​ប្រើ​សេវា​​4G​ ​របស់​គេ​ ហើយ​ពួក​គេ​រំពឹង​ថា​ អាច​នឹង​មាន​អតិថិជន​បន្ថែម​ប្រមាណ​ ៣០០​លាន​នាក់​ទៀត​ក្នុង​ឆ្នាំ​២០១៦។

 

បច្ចុប្បន្ន​ក្រុមហ៊ុន​ China Mobile​ មាន​ស្ថានីយ​ចែកចាយ​បណ្ដាញ​ 4G​ ប្រមាណ​ ១លាន​កន្លែង​នៅ​ទូទាំង​ប្រទេស​ចិន​ ហើយ​ពួក​គេ​មាន​គម្រោង​ពង្រីក​ ៣០​%​ បន្ថែម​លើ​ចំនួន​បច្ចុប្បន្ន​សម្រាប់​តម្រូវ​ការ​ឆ្នាំ​២០១៦។

 

តាម​ប្រភព​ពី​ក្រសួង​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន​បាន​លើក​ឡើង​ថា ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​មាន​អ្នក​ប្រើ​សេវា​ ​4G​ ​ប្រមាណ​ ​២៧០​លាន​នាក់​ ​ខណៈ​មាន​អ្នក​ប្រើ​សេវា​ Internet តាម​ទូរសព្ទ​ប្រមាណ​ ៩០០​លាន​នាក់៕

 

 

-ចុច​អាន៖ វិធី​ធ្វើ​ឲ្យ​ RAM ទូរសព្ទ​ iPhone ទំនេរ​ដើម្បី​ឲ្យដើរ​លឿន​ជាង​មុន​​​

 

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ techinasia