​រូបមន្ត​បំបាត់​ភាព​ឈឺ​ចុកចាប់​ពេល​មក​រដូវ​

​រូបមន្ត​បំបាត់​ភាព​ឈឺ​ចុកចាប់​ពេល​មក​រដូវ​

​កើត​ជា​មនុស្ស​ស្រី​ម្នាក់​តែងតែ​មិន​ស្រួលខ្លួន​ប៉ុន្មាន​ថ្ងៃ​ជា​រៀងរាល់ខែ នោះ​គឺ​ពេល​មក​រដូវ ដោយសារ​តែ​ពេល​ដែល​ជិត​មក ស្បូន​អ្នកនឹង​អាច​រួម ដើម្បី​ប្រមូលផ្តុំ​ឈាម​កង្វក់​ឱ្យ​វា​អាច​ចេញមកក្រៅ​អស់ ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​អ្នក​ឈឺពោះ​បាន ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​មួយ​ក្នុង​ការបំបាត់​ភាព​ឈឺ​ចុកចាប់​ទាំងនោះ​។ តើ​មាន​រូបមន្ត​អ្វី​ទៅ​?

ទឹក​ខ្ញី​ពុទ្ធ្រា​ខ្មៅ​
គ្រឿងផ្សំ ៖ ស្ករ​ខ្មៅ​១៥​ក្រាម ខ្ញី​៤​ក្រាម ពុទ្ធ្រា​ក្រហម​៦​គ្រាប់ ទឹក​៦០០​សេ​សេ​។​
​របៀប​ចម្អិន ៖ ដំបូង​អ្នក​ត្រូវ​ចិត​ខ្ញី​ជា​បន្ទះៗ បន្ទាប់មក​ដាក់​ទឹក​៦០០​សេ​សេ​ទៅ​ក្នុង​ឆ្នាំង រួច​ដាក់​ពុទ្ធ្រា​ក្រហម​ចូល រួម​ជាមួយ​ខ្ញី ក្រោយពេល​ដែល​ទឹក​ពុះ​រួច អ្នក​អាច​បន្ថយ​ភ្លើង​តូច​ដាំ​ចំនួន​២០​នាទី ទើប​ដាក់​ស្ករ​ខ្មៅ​ចូល​ដាំ​ចំនួន​មួយ​នាទី ដើម្បី​ឱ្យ​ស្ករ​រលាយ​អស់​។​

បញ្ជាក់ ៖ រូបមន្ត​នេះ​ស័ក្តិសម​ចំពោះ​មនុស្ស​ស្រី​ទូទៅ​ក្នុង​ការប្រើ ប៉ុន្តែ​សម្រាប់​នារី​ដែល​មាន​សុខភាព​ឆាប់​ក្តៅ​ក្នុង មិនគួរ​បរិភោគ​ច្រើន​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។