លោក ភា សូភ័ក្រ្តា៖ រិះគន់យ៉ាងចាស់ដៃ គណៈកម្មការ ការប្រកួត ពានរង្វាន់ អន្តរក្រសួង-ស្ថាប័ន តាម Facebook

ភ្នំពេញ៖ លោក សូភ័ក្រ្តា (Sopheaktra Phea ) ជាគ្រូបង្វឹកក្រុមបាល់ទាត់ ក្រសួង មួយបានរិះគន់យ៉ាងចាស់ដៃ តាមបណ្តាញសង្គម Facebook ផ្ទាល់ខ្លួនរបស់លោក ចំពោះគណៈកម្មការរៀបចំ ការប្រកួតពានរង្វាន់ មិត្តភាព យុវជន អន្តរក្រសួង-ស្ថាប័ន ឆ្នាំ២០១៥ នេះ ដោយចោទថា គណៈកម្មការរៀបចំ ធ្វើអី្វតាមតែចិត្តខ្លួនឯង មិនគិត ដល់ ក្រុមក្រសួងនីមួយៗដែលចូលរួមប្រកួតឡើយ។

លោក ផា សូភ័ក្រ្តា (Sopheaktra Phea ) បានរិះគន់តាមFacebook ថា ចំណុចអវិជ្ជមានរបស់កម្មវិធីការប្រកួតពាន រង្វាន់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ឆ្នាំ២០១៥ មាន ៧ ចំណុចធំៗដែលគណៈកម្មការរៀបចំធ្វើឡើង ដោយ ខ្លួនឯង រួមមាន៖ ១-ច្បាប់នៅលើមាត់គណៈកម្មការរៀបចំ ,២-ការជូនដំណឹងទាន់ហន់ភ្លាមៗ ក្នុងការកែប្រែកម្មវិធី ប្រកួត (លេងម៉ោង7:30pm ស្រាប់ម៉ោង5pm បានតេប្រាប់សុំដូរលេងម៉ោង 8pm តែកាពិតពន្យាដល់ម៉ោង 8:30pm)ទុកទីលានសម្រាប់ជួលយកលុយ សុខចិត្តតេមកមន្រ្តីរាជការដូរកម្មវិធីម៉ោងពេលស្រេចតែចិត្ត។

ចំណុចទី៣-យកក្រុមអាជ្ញាកណ្តាល មកវាយតម្លៃកម្រិត ការលេងរបស់ក្រុមប្រកួត លើសកម្រិត និងតួនាទី (ក្រុមលេងល្អ មិនល្អ យុទ្ឋសាស្រ្ត ការពារ និងប្រយុទ្ឋ), ៤-ទំហំទីលាន និងចំនួនកីឡាករមិនសមប្រកប ក្នុង លក្ខណៈបច្ចេកទេស (តូចចង្អៀត តែលេង១០ទល់១០), ៥-បរិយាកាស និងទីតាំងគ្មានលក្ខណៈងាយស្រួល សម្រាប់ក្រុមចូលរួម។

លោក បានផ្តោតសំខាន់នូវចំណុចទី៦ គឺគណៈកម្មការគាំទ្រក្រុម ដែលលេងជេរម៉ែ គំរាមកំហែងអាជ្ញាកណ្តាល ឡាំប៉ា និងមិនគោរពគោលការណ៍ fair play តែគណៈកម្មការបែរជាផ្តល់សិទ្ធឲ្យលេងបន្ត (ចិត្តផ្សេង មាត់ផ្សឹង) និងចំណុចចុងក្រោយ គណៈកម្មការក្បត់ និងគេចវេះការចរចា រវាងក្រុម២ដែលកំពុងមានវិវាទ និងគ្នា ដោយឲ្យ ក្រុមម្ខាងទៀតមានសិទ្ធលេងដោយមិនមានការជូនដំណឹង និងការសម្រេចរួមគ្នារវាងក្រុម និងក្រុម៕