នាយករដ្ឋមន្រ្តី ស្នើឲ្យស្រី្តត្រូវចេះ បង្កើនសមត្ថភាព ខ្លួនឯងបន្ថែមទៀត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នៅក្នុងវេទិកាជាតិ ស្រ្តីជាអ្នកដឹកនាំក្នុង វិស័យសាធារណៈ និងនយោបាយ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ បានស្នើឲ្យស្រ្តីត្រូវតែខិតខំ ពង្រឹងសមត្ថភាពខ្លួនឯងបន្ថែម។

យោងតាមហ្វេសប៊ុកសម្តេចតេជោ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥បានឲ្យដឹងថា គោលបំណងនៃវេទិកាជាតិនេះ គឺធ្វើការពិនិត្យលើវឌ្ឍនភាពក្នុងការអនុវត្តន៍តួនាទី និងភារកិច្ចរបស់ស្រ្តីជាអ្នកដឹកនាំ។និងវិធានការដើម្បីទ្រទ្រង់ ដល់ស្រ្តីជាអ្នកដឹកនាំនៅគ្រប់កំរិត ។

សម្តេចតេជោបានមានប្រសាសន៍ថា” សំណូមពរអោយស្រ្តីខ្លួនឯងត្រូវតែខិតខំពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមផង ដើម្បីអោយការងាររបស់ខ្លួនមានប្រសិទ្ឋភាព និងគុណភាព”។

សម្តេចតេជោបាន ជំរុញឲ្យស្ថាប័នពាក់ព័ន្ឋទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់និងផ្តល់ការងារ បន្ថែមទៀត ចំពោះស្រ្តី គឺត្រូវរៀបចំដាក់បញ្ចូលតួនាទីស្រ្តីទៅតាមសមត្ថភាពពិតប្រាកដ ចៀសវាងដាក់តែចំនួនស្រ្តី តែគ្មាន សមត្ថភាពនិងគុណការងារ៕

នាយករដ្ឋមន្រ្តី ស្នើឲ្យស្រី្តត្រូវចេះ បង្កើនសមត្ថភាព ខ្លួនឯងបន្ថែមទៀត

នាយករដ្ឋមន្រ្តី ស្នើឲ្យស្រី្តត្រូវចេះ បង្កើនសមត្ថភាព ខ្លួនឯងបន្ថែមទៀត