កម្មវិធីផ្ញើសារ "ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ" បានសម្រួលដល់ ជីវភាពអតិថិជន ជាច្រើន

ភ្នំពេញ៖ ក្រុមហ៊ុនសែលកាត បានធ្វើការប្រគល់ នូវរង្វាន់ទឹកប្រាក់ចំនួន ៤ ម៉ឺនដុល្លារ ជូនដល់អតិថិជន មកពី ខេត្តព្រះសីហនុ ដែលបានឈ្នះនៅ កម្មវិធីផ្ញើសារ "ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ" កាលពីថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៥ ។

លោក ហាស់ ហុន ដែលមានមុខរបរជាគ្រូបង្រៀន បានសម្តែងពីអារម្មណ៍ថា លោកពិតជា មានការ ត្រេកអរ ជាខ្លាំងនៅពេលដែលទទួល បានដំណឹងថាឈ្នះរង្វាន់ពី សែលកាត ដោយដំបូងឡើយពុំដែល ធ្លាប់នឹង គិតថាខ្លួន មានសំណាងបែបនេះ ទេស្រាប់តែភ្លាមៗនោះនៅពេល ដែលកំពុងតែទស្សនា ទូរស្សន៏ My TV ស្រាប់ តែបាន ឃើញ លេខទូរស័ព្ទរបស់ខ្លួនបាន ឈ្នះទឹកប្រាក់មួយចំនួនធំនេះ ក៏បានធ្វើឱ្យសមាជិកក្នុងក្រុមគ្រួសារ ទាំងមូល ស្រែកឡើង និង គេងពុំលក់គ្រប់ៗគ្នាព្រោះតែ ទន្ទឹមរង់ចាំថ្ងៃទទួលរង្វាន់។

លោកក៏បានបញ្ជក់បន្ថែម នៅថ្ងៃទទួលរង្វាន់ ដែលត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ ក្រុមហ៊ុន សែលកាតដែលថា ទឹកប្រាក់ មួយចំនួន ធំនេះនឹងយកទៅផ្គត់ផ្គង់ទៅលើជីវភាពគ្រូសារ ពង្រីកអាជីវកម្មឱ្យ កាន់តែមានភាពល្អប្រសើរជាងមុន ។ គួរបញ្ជាក់ថា ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនសែលកាត លោកអ្នកគ្រាន់តែផ្ញើសារជាអក្សរ «10K» រួចផ្ញើទៅកាន់លេខ «8888» ឬក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះ លោកអ្នកនឹងទទួល បានសារផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សា លេខកូដសំណាងនោះទុក ដើម្បីផ្ទៀងផ្ទាត់ ពេលចាប់រង្វាន់ នាម៉ោង៦ និង៤៥នាទី ជារៀងរាល់យប់ នៅក្នុង ស្ថានីយទូរទស្សន៍ MyTV៕

កម្មវិធីផ្ញើសារ "ឈ្នះ១ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ" បានសម្រួលដល់ ជីវភាពអតិថិជន ជាច្រើន