Walcott ថា Petr Cech ជា​មូលហេតុ​ធ្វើ​ឲ្យ Arsenal មាន​ការ​ផ្លាស់​ប្តូរ


Walcott ថា Petr Cech ជា​មូលហេតុ​ធ្វើ​ឲ្យ Arsenal មាន​ការ​ផ្លាស់​ប្តូរ

កីឡាករ Theo Walcott បាន​សរសើរ Petr Cech ដែល​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល Arsenal បាន​ទិញ​កាល​ពី​រដូវ​ក្តៅ​ថា ជា​អ្នក​ធ្វើ​ឲ្យ​តំបន់​ខាងក្រោម​របស់​ក្រុម​មាន​ការ​ប្រែប្រួល​រឹងមាំ​ជាងមុន។

 

ការ​លើក​ឡើង​ដូច្នេះ​បន្ទាប់​ពី​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ឆេក ជា​កម្លាំង​សំខាន់ ជួយ​សង្គ្រោះ​បាល់​គ្រោះថ្នាក់​ជា​ច្រើន​ឲ្យ Arsenal ហើយ​មក​ទល់​នឹង​ពេលនេះ រូប​គេ​ទើប​តែ​របូត​បាល់​តែ១៣គ្រាប់​ប៉ុណ្ណោះ។

 

Walcott ថា Petr Cech ជា​មូលហេតុ​ធ្វើ​ឲ្យ Arsenal មាន​ការ​ផ្លាស់​ប្តូរ

 

Walcott ដែល​ទើប​ជា​ពី​របួស​បាន​បកស្រាយ​ថា៖ “នៅ​ពេល​ដែល​ក្លិប​ចុះ​ហត្ថលេខា​យក Petr Cech គ្រប់​គ្នា សុទ្ធតែ​បាន​ដឹង​ថា​គាត់​ល្អ​ប៉ុន​ណា​ពេល​ដែល​នៅ Chelsea។ Cech ជា​អ្នក​ចាំ​ទី​ដ៏​ឆ្នើម គាត់​ពិត​ជា​បាន​ធ្វើ​ឲ្យ តំបន់​ខាង​ក្រោម​របស់​ក្រុម​មាន​ការ​ប្រែប្រួល ជា​មនុស្ស​ដែល​ចូល​ចិត្ត​និយាយ និង​ជឿជាក់​លើ​ក្រុម​ទាំង​មូល”។

 

កីឡាករ Petr Cech អតីត​អ្នកចាំទី​ដ៏​ឆ្នើម​របស់ Chelsea បាន​មក​កាន់ Emirates កាល​ពី​ដើម​រដូវកាល ក្នុង​តម្លៃ​ខ្លួន ១១លានផោន បង្ហាញ​ខ្លួន​បាន​១៩ប្រកួត។ ការ​ប្រកួត​អាជីព​ជាមួយ​ក្លិប​ថ្មី កីឡាករ​វ័យ ៣៣ឆ្នាំ បាន​ឈ្នះ​ពាន FA Community Shield កាល​ពី​ថ្ងៃ​ទី២ ខែសីហា ក្រោយ​ជួយ Arsenal យក​ឈ្នះ​ក្លិប​ចាស់ Chelsea ១-០៕

 

ចុចអាន៖ Petr Cech ​ជា​ក្ដី​សង្ឃឹម​​ Arsenal អាច​យក​ឈ្នះ​ Barcelona?

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ metro