Liverpool គ្រោង​បន្ត​កុងត្រា​ថ្មី​ឲ្យSimon Mignolet


Liverpool គ្រោង​បន្ត​កុងត្រា​ថ្មី​ឲ្យSimon Mignolet

​ក្លិប​ហង្ស​ក្រហម Liverpool គ្រោង​បន្ត​កុងត្រា​ថ្មី​ឲ្យ​អ្នកចាំទី​ដៃ​ទី​មួយ​បច្ចុប្បន្ន Simon Mignolet បន្ទាប់​ពី​កុងត្រា​ចាស់​របស់​គេ​នឹងចប់​នៅ​ចុង​រដូវកាល​នេះ។

 

ផែនការ​បន្ត​កុងត្រា​ថ្មី​ធ្វើ​ឡើង​ស្រប​ពេល Mignolet បាន​រង​សម្ពាធ​ជា​បន្ត​បន្ទាប់​ក្រោយ​បណ្ដោយ​ឲ្យ​ក្រុម​ភ្ញៀវ West Bromwich ស៊ុត​បញ្ចូល​ទី​​២​គ្រាប់​ ធ្វើ​ឲ្យ Liverpool បាត់បង់​៣​ពិន្ទុ​នៅ​ទឹកដី​ខ្លួន​ឯង​កាលពី​ថ្ងៃ​អាទិត្យ។​ យ៉ាងណា​មិញ​លោក Klopp ដែល​ជា​គ្រូ​បង្វឹក​បានសំណូមពរ​ដល់​អ្នកគាំទ្រ​កុំ​បន្ទោស​ដល់​អ្នកចាំទី​វ័យ​២៨​ឆ្នាំ​ ដោយសារគ្រាប់​បាល់​នោះ​កើត​ឡើង​ព្រោះ​តែ Klopp ខ្លួន​ឯង​ប្រាប់ Mignolet ឲ្យ​ហក់​ទៅ​ចាប់​ ឬ​ដាល់បាល់​ចេញ​ រាល់​ពេល​បាល់​ជ្រុង​ម្ដង​ៗ។

 

Liverpool គ្រោង​បន្ត​កុងត្រា​ថ្មី​ឲ្យSimon Mignolet

 

Simon Mignolet បាន​​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​អ្នកចាំទី​ដ៏​ឆ្នើម​មួយ​រូប​នា​ពេល​បច្ចុប្បន្ន ​តែ​ទន្ទឹម​នឹង​នេះកីឡាករ​សញ្ជាតិ​បែលហ្សិក​ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា​ការ​ចាប់​របស់គេ​នៅ​មាន​កម្រិត​នៅ​ឡើយ ជា​ពិសេស​ការ​សង្គ្រោះ​បាល់​ខ្ពស់​ៗ។

 

Mignolet បាន​ផ្ទេរ​ពី Sunderland មកកាន់ Anfield ក្នុង​ឆ្នាំ២០១៣ ហើយ​ជា​រឿយៗ​តែង​ជាប់​ជា​ជម្រើស​ដំបូង​ក្នុង​ក្រុម​ តាំង​ពីជំនាន់​លោក Brendan Rodgers រហូត​ដល់​លោក Klopp។ កីឡាករ​ដែល​អាច​និយាយ​បាន​៥ភាសារូប​នេះ​ ជាប់​កំណត់ត្រា​ជា​អ្នកចាំទី​ដែល​ធ្វើ​បាន Clean sheet (ទប់​មិន​ឲ្យ​គូប្រកួត​ស៊ុត​បញ្ចូល​ទី)​ ច្រើន​ជាង​គេ​នៅ Premier League ក្នុង​ឆ្នាំ ២០១៥៕

 

ចុចអាន៖ Klopp ថា Simon Mignolet ជា​អ្នកចាំទី​វៃ​ឆ្លាត​បំផុត​​ដែល​ខ្លួន​មិន​ដែល​ជួប​ប្រទះ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ bleacherreport