លោក​កឹ​ម សុខា ចាកចេញ​ទៅ​ក្រៅប្រទេស​ស្ងាត់​ៗ​ក្រោយ​ជំនួប​ជាមួយ​សម្តេច ស ខេ​ង

រាជធានី​ភ្នំពេញ ៖  តាម​ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា​លោក​កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាកចេញ​ទៅ​ក្រៅប្រទេស​ដោយ​ស្ងាត់​ៗ​កាលពី​ពេល​ថ្មី​ៗ​នេះ​ជាមួយ​សមាជិក​របស់​ខ្លួន​មួយ​ចំនួន ក្រោយ​ពី​បញ្ចប់​ការ​ចរចារ​ជាមួយ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ  ។

ប្រភព​ដែល​បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​កឹ​ម សុខា បាន​ដឹកនាំ​សមាជិក​សភា រួម​មាន​លោ​កអេង  ឆៃ​អ៊ា​ង លោក​ញ៉​យ ចំរើន និង​លោក​គង់ សភា ទៅ​កាន់​សហរដ្ឋអាមេរិក ។
ប្រភព​បន្ត​ថា ទស្សនកិច្ច​របស់​លោក​កឹ​ម សុខា និង​សមាជិក​មួយ​ចំនួន​ទៀត​អាច​នឹង​ជួប​ពិភាក្សា​ជាមួយ​លោក​សម រ​ង្ស៊ី ដែល​កំពុង​តែ​នៅ​ក្រៅប្រទេស​ផង​ដែរ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព