មកមើលស្មាតហ្វូន Huawei Honor 7 ជំនាន់ថ្មី តើវាមានអ្វីពិសេសអ្វីខ្លះ?

មកមើលស្មាតហ្វូន Huawei Honor 7 ជំនាន់ថ្មី តើវាមានអ្វីពិសេសអ្វីខ្លះ?

ក្រុមហ៊ុន Huawei បានប្រកាសចេញនូវស្មាតហ្វូន Huawei Honor 7 ជំនាន់ថ្មី នៅក្នុងប្រទេសចិន ដែលស្មាតហ្វូន Honor 7 ជំនាន់ថ្មីនេះ មានលក្ខណៈដ៏ពិសេសចំនួនពីរ ដែលខុសពីស្មាតហ្វូន Honor 7 ជំនាន់មុន ហើយលក្ខណៈទាំងពីរនោះគឺ ទី1 មានមេម៉ារីក្នុងម៉ាស៊ីនទំហំ 32 ជីកាបៃ និងទី2 ដំនើរការដោយប្រព័ន្ធប្រតិបត្តិការថ្មី Android 6.0 Marshmallow ដែល Honor 7 ជំនាន់មុនមានម៉េម៉ូរីក្នុងម៉ាស៊ីនទំហំ 16/64 ជីកាបៃ និងដំនើរដោយប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop ។ លក្ខណៈដែលដូចគ្នាមួយចំនួនរួមមាន អេក្រង់ទំហំ 5.2 អ៊ីង ជាប្រភេទ FullHD, រ៉េមទំហំ 3 ជីកាបៃ, ប្រើបន្ទះឈីប Kirin 935, មានកាមេរ៉ាក្រោយទំហំ 20 មេកាភិចសែល និងកាមេរ៉ាមុខទំហំ 8 មេកាភិចសែល, មានថាមពលថ្ម 3100 មីលីអំពែ ហើយសំរាប់ស្មាតហ្វូន Honor 7 ជំនាន់ថ្មីនេះ មានតែមួយព៌ណគត់ គឺព៌ណមាស ។ ចំពោះតម្លៃរបស់ស្មាតហ្វូន Huawei Honor 7 ជំនាន់ថ្មីនេះ គឺមានតម្លៃប្រហែល 310 $ ដែលខណៈនោះ Honor 7 តម្លៃ 278 $ ។

មកមើលស្មាតហ្វូន Huawei Honor 7 ជំនាន់ថ្មី តើវាមានអ្វីពិសេសអ្វីខ្លះ?

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus មកមើលស្មាតហ្វូន Huawei Honor 7 ជំនាន់ថ្មី តើវាមានអ្វីពិសេសអ្វីខ្លះ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com មកមើលស្មាតហ្វូន Huawei Honor 7 ជំនាន់ថ្មី តើវាមានអ្វីពិសេសអ្វីខ្លះ?

ចុះថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2015 ម៉ោង 01:35 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ