ក្រ​សួ​ង​រៀ​ប​ចំ​ដែ​ន​ដី ព្រ​មា​ន​ចា​ក់​វិ​ធា​ន​កា​រ​ក្តៅ ចំ​ពោះ​សំ​ណ​ង់​ដែ​ល​បា​ន​សា​ង​សង់​ ដោ​យ​ពុំ​មា​ន​លិ​ខិ​ត​អ​នុ​ញ្ញា​ត​

ភ្នំពេញ៖ ក្រ​សួង​រៀប​ចំ​ដែន​ដី​នគ​​រូ​ប​នី​យ​ក​ម្ម និង​សំ​ណ​ង់ នៅ​ថ្ងៃ​ទី​ ១៥ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ​បា​ន​ចេ​ញ​​សេ​ច​ក្តី​ជូ​ន​ដំ​ណឹង​មួយ ដោយ​ព្រ​មា​ន​ចា​ត់​វិ​ធា​ន​ការ​ក្តៅ ចំ​ពោះ​ម្ចា​ស់​សំ​ណ​ង់​ណា ដែ​​ល​​សា​​​ង​​ស​​ង់​​ពុំ​​មា​​ន​​លិ​​ខិ​ត​​អនុ​ញ្ញា​ត​ត្រឹ​ម​ត្រូ​វ​ហើ​យ​នៅ​ពេល​ពិ​និត្យ​ឃើញ​មា​ន​សំណង់ខុសឆ្គង អាជ្ញាធរ​មា​ន​សមត្ថកិច្ច ត្រូវបញ្ឈប់ការដ្ឋានសាងសង់ ធ្វើការផាកពិន័យ និងចាត់ឲ្យរុះរើ និ​ង​ធ្វើ​ឲ្យ​កន្លែង​នោះ មា​ន​សភាពដូចដើមវិញ ។ ក្នុងករណីចាំបាច់ អាជ្ញាធរមានសមត្ថកិច្ច ត្រូវចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ និងអាចសុំឲ្យ​រឹប​អូស សម្ភារ បរិក្ខារ ឧបករណ៍ផ្សេងៗទៀត ដោយអនុលោមតាមនីតិវិធីជាធរមាន៕ ដោយ៖ ចាន់ធី